Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុរេន​កំពត នឹង​នឹង​ជំរុញ​បង្កើតជា​សហគមន៍​ទុរេន ឲ្យ​បាន​ប្រយោជន៍​ដូច​ម្រេច​កំពត​

spot_img

​ភ្នំពេញ​៖ ទុរេន​កំពត មាន​លក្ខណៈពិសេស​មួយ​ចំនួន​ក្នុងការ​សម្គាល់​ដូចជា បន្លា​ទុរេន​កំពត​មុត​ស្រួច មិនមែន​ទាល មាន​រសជាតិ​ផ្អែម​ល្មួត ក្លិន​ឈ្លុ​យ និង​រសជាតិ​ឆ្ងាញ់ ព្រោះ​សាច់​ទុន តែ​ទុរេន​កំពត​មិនមាន​ប្រភេទ​សាច់​ស្រួយ ដូច​អាជីវករ​មួយចំនួន​ឃោសនា​នោះទេ​។

​ជាការ​ពិតណាស់ ដោយសារ​ទុរេន កំពុង​ទទួល​បានការ​ពេញនិយម​នោះ មាន​អ្នកលក់​មួយចំនួន​បាន​យក​ទុរេន​ពី​ប្រទេសជិតខាង មក​លក់​បន្លំ​ជា​ទុរេន​កំពត លក់​ឲ្យ​អ្នកធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​នៅ​ទីនោះ ដែល​ធ្វើអោយ​ខូច​ឈ្មោះ​ទុរេន​កំពត​។ ដើម្បី​ទទួលផល​ប្រយោជន៍​ដូច​ម្រេច​កំពត ទុរេន​កំពត អាច​ត្រូវ​បង្កើតជា​សហគមន៍​មួយ​។​

​បើតាម​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​ឲ្យ​ដឹងថា «​ទុរេន យើង​នឹង​ជំរុញ​បង្កើតជា​សហគមន៍​ទុរេន ព្រោះ​សហគមន៍ និង​ផ្តល់​ផលប្រយោជន៍ ដូច​និង​សហគមន៍​ម្រេច​កំពត​។ កាលណា​ចូល​ជា​សហគមន៍ យើង​មិនអាច​លួច​យក​ទុរេន​បរទេស ចូលមក​លក់​បន្លំ​ទុរេន​កំពត​បានទេ​។​
​ទុរេន​ជា​ផ្លែឈើ ដែល​កំពុង​ពេញនិយម ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ត្រូវបាន​ដាំ​ដុះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា ដូចជា​ទុរេន​កំពត និង​ទុរេន​កំពង់ចាម និង​ទុរេន​សំឡូត​ជាដើម​។
​ចំពោះ​ទុរេន​កំពត​មាន​លក្ខណៈពិសេស ក្នុងការ​សម្គាល់ ដែលមាន​រូបរាង និង​រសជាតិ​ខុសពី​ទុរេន នាំចូល​និង​ធុ​រេ​ន ដាំ​នៅ​តំបន់​ផ្សេង​ក្នុងស្រុក​។​
​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ទុរេន​កំពត បានចាប់ផ្តើម​ប្រមូល​ផល​តាំងពី ដើមឆ្នាំ​មកម្ល៉េះ ដោយ​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ កសិករ​ប្រមូល​ផល​បាន​ប្រហែល​៥០%​ហើយ ដែល​ស្មើនឹង​ប្រមាណ​ជាង ៦​ម៉ឺន​តោន ហើយ​តម្លៃ​ទៀតសោត ក៏មាន​ខ្ពស់ជាង​កាលពី​ឆ្នាំ​២០១៩​ដែរ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ។​
​ទុរេន​កំពត​នឹងត្រូវ​ចប់​ប្រមូល​ផល ក្នុង​ពាក់កណ្តាល​ខែមិថុនា ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​តម្លៃ​ទុរេន​វិញ​ទុរេន​លេខ​១ បេះ​ពី​ដើម​មួយ​គីឡូ​តម្លៃ ២៥.០០០​រៀល ហើយ​ឈ្មួញ​យកមក​លក់​បន្ត​នៅតាម​ទីផ្សារ​គឹ តម្លៃ ២៨.០០០​រៀល ទៅ​៣០.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​ឲ្យ​ដឹង​ទៀតថា ផ្ទៃដី​ដាំ​ដុះ​ទុរេន នៅ​ខេត្តកំពត​មាន​ទំហំ ១២៣១​ហិច​តា​។ ក្នុងនោះ​ផ្ទៃដី​ទទួលផល​ផ្លែ​ទុរេន មាន​ទំហំ​៩៤៣​ហិច​តា​។ ទិន្នផល​មួយ​ហិច​តា​ទទួលបាន​ជិត​១៤​តោន​។ លោក ចាន់ រិ​ទ្ធិ បាន​ឲ្យ​ដឹង​បន្ថែមថា ខាង​ខេត្តកំពត មានបំណង​ចង់​ឲ្យ​ទុរេន​កំពត មាន​ភាព​ល្បី​ដូច​ម្រេច​កំពត ដោយ​នឹង​ចងក្រង​បង្កើត ជា​សហគមន៍​មួយ​នៅពេល​ខាងមុខ​៕​ដោយ​៖​សម្ផស្ស

spot_img
×