Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ប្រើ​ម៉ាស៊ីន កាត់ផ្តាច់​រំលំ​ដើមឈើ គាប់​ជួន​ឈើ​បាក់​រលំ​សង្កត់​ស្លាប់​ខ្លួនឯង នៅ​ស្រុក​សេ​សាន​

spot_img

ស្ទឹងត្រែង​៖ អ្នកធ្វើ​ចម្ការ​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ដើមឈើ​រលំ​សង្កត់ពីលើ បន្ទាប់ពី​បុរស​រូបនោះ ប្រើ​ម៉ាស៊ីន កាត់​រំលំ​ដើមឈើ​។ ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​ថ្មដារ ភូមិ​ស្តៅ​១ ឃុំ​ស្តៅ ស្រុក សេ​សាន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្តៅ ស្រុក​សេសា​ន ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ បូរ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​មកជួយ​កាប់រំលំ​ដើមឈើ​ក្នុង​ចម្ការ​បងប្អូន នៅ​ថ្មដារ ឃុំ​ស្តៅ​។ ពេល​កំពុង​ឈរ​កាន់​ម៉ាស៊ីន​កាត់ផ្តាច់​រំលំ​ដើមឈើ គាប់​ជួន​ឈើ​បាក់​រលំ​សង្កត់​ស្លាប់​ខ្លួនឯង​នៅនឹងកន្លែង​៕ ដោយ ៖ សុខុម​

 

spot_img
×