Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ចំនួន ២​ថង់​ទម្ងន់ ៥០,៩៤​ក្រាម​នៅ​ភូមិ​វត្ត​តា​មឹ​ម​

spot_img

បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ចំនួន ០២​ថង់​ទម្ងន់ ៥០,៩៤​ក្រាម​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០៥​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំ​
​ណុ​ច​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​០១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​ដែ​
​ល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ផាន ឧ​ត្ត​ម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE ចំនួន ០២​ថង់​ទម្ងន់ ៥០,៩៤​ក្រាម ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង បាន​បញ្ជាក់ថា អនុវត្តតាម​មតិ​ណែ នាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​តាម​មតិ​ណែនាំ​ជំនាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែនការ​ងារ​ប្រ ឆាំង​គ្រឿង លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្ន​ងា​ការដ្ឋាន បាន​ដឹកនាំ​កម្លាំង​ក្នុងកា​រិ​យា ល័យ​រួមជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទ ល្មើស​ផង​និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ន គ​របាល​ក្រុង​បាត់ដំបង​ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការនគរបាល​ក្រុង បាត់ដំបង​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក​ឬ​ដឹកជញ្ជូន ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន ០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​នៅ ចំណុច ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​០១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កំពុង​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ​៕ ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×