Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ​ចិន​ថា ព្យាយាម​ហែក​លួច​ទិន្នន័យ ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង COVID-19

spot_img

​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អា​មេ​រិច (FBI) និង​អ្នកជំនាញ​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត ជឿជាក់ថា ហែក​ឃ័​រ​របស់​ចិន (Hacker) ព្យាយាម​លួច​ទិន្នន័យ​ស្រាវជ្រាវ​អំពី​ការអភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​សារព័ត៌មាន​ចំនួន ២​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។​

FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ គ្រោង​នឹង​ចេញ​ការព្រមាន​អំពី​ការ​ហែក​របស់​ចិន ខណៈដែល​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​កំពុងតែ​ប្រណាំងប្រជែង​គ្នា​អភិវឌ្ឍន៍​វ៉ាក់សាំង COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Wall Street Journal និង New York Times​។​

​ក្រុម​ហែក​ឃ័​រ​ក៏មាន​គោលដៅ​លួច​ព័ត៌មាន និង​កម្មសិទ្ធិបញ្ញា​អំពី​ការព្យាបាល និង​ការធ្វើ​តេស្ត​វីរុស COVID-19 ផងដែរ​។​

​មន្ត្រី​អា​មេ​រិច​បានធ្វើការ​ចោទប្រកាន់​ថា ហែក​ឃ័​រទាំង​នោះ​ជាប់ទាក់ទង​នឹង​រដ្ឋាភិបាល​ចិន​។ ការព្រមាន​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​នៅក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឈ្មោះ Zhao Lijian បានធ្វើការ​ច្រាន​ចោលកា​រ​ចោទប្រកាន់​នោះ ដោយ​លើកឡើងថា ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​។​

​អ្នកនាំពាក្យ​រូបនោះ​ថ្លែងថា “​ពួកយើង​កំពុង​ឈានមុខ​គេ​ក្នុងការ​ព្យាបាល COVID-19 និង​ស្រាវជ្រាវ​វ៉ាក់សាំង​។ វា​គឺជា​រឿង​អ​សិ​ល​ធម៌​ដែល​វាយប្រហារ​ចិន ដោយ​ពាក្យ​ចចាមអារ៉ាម និង​ការ​មួលបង្កាច់​ដោយ​គ្មាន​ភស្តុតាង​”​។​

​សូមបញ្ជាក់ថា សហរដ្ឋ​អា​មេ​រិច​កំពុង​តែង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ ពីស​ត្រូវ​មើលមិនឃើញ គឺ វីរុស COVID-19 ហើយ​រហូតមក​ដល់ពេលនេះ អា​មេ​រិច​មាន​អ្នកស្លាប់​ជាង ៨១.០០០​នាក់ និង​អ្នក​ឆ្លង​ជិត ១,៤​លាន​នាក់​។ អ្នកជា​សះស្បើយ​មាន ២១៩.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×