Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកទិញ​អេតចាយ​ម្នាក់ ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម ទិញ​ខ្សែភ្លើង​ជិត​២០០​គីឡូ ដែល​ចោរលួច​កាត់​នៅ​រោងចក្រ ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ដែលជា​អ្នកទិញ​អេតចាយ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពេលដែល​ទទួល បាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពី​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានទទួល​បណ្ដឹងផ្ទាល់​មាត់​ពី​ឈ្មោះ ចាំង ផឹង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្រធាន​ផ្នែក​ជាងភ្លើង ទីលំនៅ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន អំពី​ករណី​ចោរលួច​ខ្សែភ្លើង នៅ​រោងចក្រ​ផលិត​កង់ (​អេ វើ​ហ្គ្រេ​ន​) ដែល​ទីតាំង​ស្ថិតក្នុង​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​ថា កាលពី​អំឡុង​ថ្ងៃទី​៥ ដល់ទី​៩ ខែ ឧសភា​ឆ្នាំ​២០២០ ហើយក៏​បានចាប់ផ្ដើម​ស្រាវជ្រាវ រក​រហូតដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ក៏បាន​រកឃើញ​ខ្សែភ្លើង​នៅផ្ទះ​អ្នកទិញ​អេតចាយ​ម្នាក់ មិន​ស្គាល់ឈ្មោះ ក្រោយពី​ទទួលបាន​បណ្ដឹង​រួច សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ វិបុល ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង រួមទាំង​វត្ថុតាង​(​ខ្សែភ្លើង​ចំនួន ១៩៣​គីឡូក្រាម​) យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​ធ្វើការ​សាកសួរ ។

​ប្រភព​ដដែល​បាន​បន្តថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​បាន​ទិញ​ខ្សែភ្លើង​នេះ ពីរ​ឬ​បី​ដង​រួចមកហើយ មានពេលខ្លះ​យប់ ពេលខ្លះ​ថ្ងៃ ពី​អ្នកលក់ ៤​ទៅ​៥​នាក់ បាន​ដឹក​នឹង​ម៉ូតូ​យកមក​លក់​ឲ្យ​ខ្លួន (​តែ​មិនបាន​ស្គាល់ឈ្មោះ​អ្នក​យកមក​លក់​ទេ​) ។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន​នៅ អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×