ខេត្តស្វាយរៀង៖ កម្លាំងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការកម្លាំងការិ យាល័យនគរបាលប្រឆាំងបទល្មើសសេស្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងអាវុធហត្ថក្រុង និង មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០ នាទី បានចុះត្រួតពិនិត្យឆែកឆេរឱសថស្ថានអរុណរះ ស្ថិតក្នុង ភូមិវាលយន្ត សង្កាត់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រកឃើញឱសថក្លែងក្លាយចំនួន២៨ មុខ ។
សមត្ថកិច្ចបានឱ្យដឹងថា ឱសថក្លែងក្លាយចំនួន២៨ មុខក្នុងនោះមាន : 1/AMLOCOR-5 ចំនួន៤០០ ប្រអប់ ស្មើនឹង ១២០០០ គ្រាប់
បច្ចុប្បន្នកំពុងសាកសួរម្ចាស់ឱសថស្ថាន នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តតាមនីតិវិធី៕ដោយ៖ វ៉ៃកូ