Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​នឹងធ្វើ​ការបើក​វិហារ​សាសនា​ទាំងអស់ ជា​បណ្តោះអាសន្ន នៅថ្ងៃនេះ​

spot_img

​ព្រះវិហារ​សាសនា​ទាំងអស់ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ នឹងត្រូវ​ធ្វើការ​បើក​ជាប​ណ្តោះ​អាសន្ន នៅ​ថ្ងៃ​អង្គារ​នេះ ដែល​វា​គឺជា​ជំហាន​មួយ របស់​រដ្ឋាភិបាល​ក្នុង​គម្រោង​បន្ធូរបន្ថយ ការ​រឹតបន្តឹង​ក្នុង​គោលបំណង ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​សេចក្តីសម្រេច​ក្នុង​ការបើក​ដំណើរការ ព្រះវិហារ​បណ្តោះអាសន្ន ត្រូវបាន​ធ្វើឡើង​ដោយ មានការ​ប្រឹក្សា​ជាមួយនឹង​ក្រសួងសុខាភិបាល​។ នេះ​បើតាម​សារព័ត៌មាន IRIB បាន​ដកស្រង់​សម្តី​របស់ លោក Mohammad Qomi ប្រធាន​អង្ការ​អភិវឌ្ឍន៍​អ៊ីស្លាម​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រះវិហារ​ទាំងអស់​នឹង​ធ្វើ​ការបើក តែ​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​រំលឹក​ដល់ពេល​រាត្រី សម្រាប់​ខែ​ពិសិដ្ឋ​នៃ​បុណ្យ រ៉ា​ម៉ា​ដាន (Ramadan) ហើយ​វា​មិន​ច្បាស់​ទេ​ថា​តើ វិហារ​នឹងត្រូវ​បន្ត​បើក​ទៀត​ឬ​យ៉ាងណាទេ​។​

​ការសម្រេចចិត្ត​បើ​ដំណើរការ​វិហារ​ឡើងវិញ កើតឡើង​ទោះបីជា​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អ៊ីរ៉ង់ មានការ​កើនឡើង​នៃ​ចំនួន អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​យ៉ាងណាក្តី​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ មានការ​បន្ត​ការជួបជុំ​បួងសួង នៅក្នុង​ទីក្រុង​រហូតដល់ ១៨០​ក្នុងប្រទេស​អ៊ីរ៉ង់​ដែល​ទីកន្លែង​ទាំងអស់នោះ ត្រូវបាន​គេ​មើលឃើញថា មាន​ហ​និ​ភ័យ​ទាប​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​មានការ​ផ្អាក​ពិធី​អស់​រយៈពេល ២​ខែ​។​

​សូមបញ្ជាក់ថា ប្រទេស​អ៊ីរ៉ង់​មានការ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ពី​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​។ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​អ៊ីរ៉ង់ មាន​អ្នក​ឆ្លង​វីរុស​មរណៈ​នេះ សរុប​ទាំងអស់​ចំនួន ១០៩.០០០​នាក់ និង​អ្នកស្លាប់ ៦.៦៨៥​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ជិត ៩០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×