ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា (CBC) បានរាយការណ៍ថា ប្រាក់កម្ចីនៅក្នុងវិស័យ
ធនាគារនិងហិរញ្ញវត្ថុ នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះបានកើនឡើងដល់ប្រមាណ ២៨,៤ ពាន់លានដុល្លារគឺកើនឡើង ២៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ របស់កាសែតជាភាសាបរទេស ខ្មែរថាមស៍។
តួលេខនេះត្រូវបានចេញផ្សាយ ដោយលោក អឿសុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា ។ ក្នុងនោះឥណទានថ្មីមានកំណើន ៣០ ភាគរយ ។ ការសាកសួរពីឥណទានក៏មានការកើនឡើងប្រមាណ ៣,៣ ភាគរយផងដែរក្នុងត្រីមាសនេះបើធៀបនឹងឆ្នាំមុន»។ លោក សុធារ័ត្នត្រូវបានស្រង់សំដីដោយ កាសែតខ្មែរថាមស៍។
លោកសុធារ័ត្នបាននិយាយថា៖«ការទូទាត់សងយឺត (៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់) ដែលជាចំណែកនៃសមតុល្យសរុបមិនទាន់មានចំនួនកើនឡើង ០,០៧ ភាគរយដល់ ១,៦១ ភាគរយក្នុងរយៈពេលដូចគ្នា»។
លោកបានបន្តថា៖ «ឥណទានរួមដែលផ្តល់ទៅផ្នែកពាណិជ្ជកម្មនៅតែធំដដែល តាមពីក្រោយដោយ ឥណទានផ្ទាល់ខ្លួននិងឥណទានទិញផ្ទះ ដែលចំនួន ៤,២៣ ពាន់លានដុល្លារដែលតំណាងឱ្យកំណើន ៣១ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៩»។
ធនាគារជាតិនៃកម្ពុជាបាននិយាយថា ធនាគារពាណិជ្ជកម្ម និងហិរញ្ញវត្ថុមានដើមទុន និងសាច់ប្រាក់យ៉ាងរឹងមាំ ទោះបីជាការផ្ទុះឡើងនៃកូវីដ១៩ ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ។
ធនាគារជាតិនៃកម្ពុជាលើកឡើងថា បច្ចុប្បន្នធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ (MFIs) កំពុងស្ថិតនៅក្នុងស្ថានភាពល្អ បន្ទាប់ពីធនាគារជាតិ បានដាក់ចេញនូវវិធានតឹងរ៉ឹង លើការប្រុងប្រយ័ត្នក្នុងអំឡុងពេលល្អ។
ទោះយ៉ាងណាលោកស្រី បានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចនៅលើសកលលោក មិនមានភាពល្អប្រសើរទេ ហើយលោកស្រីក៏មិនប្រាកដដែរថា តើពេលណាទើបប្រសើរឡើង។ លោកបានបន្ថែមថា៖ «ក្នុងស្ថានភាពបែបនេះយើងត្រូវប្រយ័ត្នប្រយែង ហើយត្រូវប្រាកដថា វិធានការណ៍ណាដែលត្រូវអនុវត្ត មាននិរន្តរភាពសម្រាប់រយៈពេលវែងជាងនេះ»៕ដោយ៖សម្ផស្ស