Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច នឹងរង​ការផាកពិន័យ​លើស​ពលរដ្ឋ ប្រសិនបើ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដូចជា​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន នឹងត្រូវ​រង​ការផាកពិន័យ​លើសពី​ប្រជាពលរដ្ឋ ប្រសិនបើ​ពួកគេ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ចំពោះ​ការ​រឹតបន្តឹង និង​ផាកពិន័យ​លើ​កងកម្លាំង​ប្រដាប់​គ្រប់​ប្រភេទ​លើសពី​ប្រជាពលរដ្ឋ​ទូទៅ ដោយសារតែ​កងកម្លាំង​សមត្ថកិច្ច​ត្រូវតែ​បង្ហាញ​ពី​ការអនុវត្ត​ខ្ពស់ និង​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​ការអនុវត្ត​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​បញ្ជាក់ថា ប្រសិន​បៀ​ពុំមាន​ការផាកពិន័យ ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ នឹង​ជះឥទ្ធិពល​មិនល្អ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​បន្ថែម​ពីនេះ​ទៀត នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ឆ្លើយតប​ពី​ហានិភ័យ នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុងពេល​ធ្វើដំណើរ​នៅតាម​ផ្លូវ​សាធារណៈ​។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​បាន​បង្ហាញថា ក្នុង​រយៈពេល ១០​ថ្ងៃ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ១៨.៤៦០​គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ១៤.៦០៣ គ្រឿង និង រថយន្ដ ចំនួន ៤.៨៤៧ គ្រឿង​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន អត់​មួកសុវត្ថិភាព , អត់​កញ្ចក់ និង​ជិះ​ប​ញ្ជ្រា​ស​ជាដើម ។ ដោយឡែក​សម្រាប់​អ្នកបើករថយន្ដ អំពើ ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់ , ល្មើស​ល្បឿន , ពុំមាន​ប័ណ្ណបើកបរ​, ដឹក​លើស​ចំណុះ , និង​ផ្ទុកទំនិញ​លើស​ការកំណត់​ផងដែរ​៕​ដោយ​៖CEN

spot_img
×