Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករលក់ដូរក្នុងផ្សារធំតាកែវ យល់ដឹងកាន់តែច្បាស់ ពីផលប៉ះពល់សុខភាព របស់អ្នកបរិភោគ ក្រោយមន្រ្តីជំនាញ ចុះត្រួតរកមិនឃើញមានសារជាតិគីមី

spot_img

តាកែវ៖ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ បានអះអាងថា ក្រុមបងប្អូនអាជីវករលក់ដូរនៅតាមទីផ្សារភាគច្រើន កាន់តែមានការយល់ដឹងកាន់តែច្រើន អំពីសុវត្ថិភាពចំណីអាហារ ដោយការដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ហើយមន្រ្តីជំនាញ ក៏រកពុំឃើញសារធាតុគីមី នៅលើចំណីអាហារដូចមុនទៀតដែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ នៅក្នុងផ្សារតាកែវ នាព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ «កបប» បានមានប្រសាសន៍ថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនៅតាមផ្សារនានាក្នុងខេត្ត មន្រ្តីជំនាញរបស់យើងបានធ្វើតេស្តបឋម ទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន ពោលគឺរកពុំមានសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទអ្វីឡើយ ព្រោះតែពេលនេះ ក្រុមអាជីវករមានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងគិតគូរអំពីសុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសតាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំបន្ថែមពីមន្រ្តីជំនាញ «កបប» ។

លោក ប៉ោ លាងគង់ បានមានប្រសាសន៍បន្ថែមទៀតថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សទូទៅ ព្រោះក្រុមអាជីវករ លក់ទំនិញ និងចំណីអាហារដែលមានអនាម័យល្អត្រឹមត្រូវ និងគ្មានសារធាតុគីមី វានឹងធ្វើឲ្យអ្នកទិញយកមកបរិភោគ នឹងមានសុខភាពល្អរឹងមាំ ជៀសផុតពីជំងឺផ្សេងៗ ដូច្នោះបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្នុងនាមយើងជាមន្រ្តីជំនាញ គឺនៅតែចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារជាប់ជាប្រចាំ ពោលគឺមិនឲ្យទីផ្សាររបស់យើងពោរពេញ ទៅដោយអាហារគីមី និងទំនិញមិនស្អាតល្អនោះទេ ។

ជាមួយគ្នានេះដែរ លោក ប៉ោ លាងគង់ ក៏បានបញ្ជាក់ដែរថា នៅក្នុងការចុះពិនិត្យទំនិញតាមទីផ្សារ មន្រ្តីជំនាញរបស់យើង បានចុះចែក Poster ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ព្រមទាំងបានបន្តណែនាំឲ្យពួកគាត់ កាន់តែមានការយល់ដឹងកាន់តែខ្លាំងថែមទៀត ព្រោះPosterនេះដែរ មានរូបភាពជាច្រើនពាក់ព័ន្ធ នឹងការយល់ដឹងអំពីចំណីអាហារ ក៏ដូចជាការរបៀបនៃការលក់ដូរយ៉ាងម៉េចឲ្យមានភាពត្រឹមត្រូវ និងមានអនាម័យ ៕ដោយ៖តាកែវ

spot_img
×