Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​សាហាវ​មែន​! គោ​៦​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់​គរ​លើ​គ្នា​ក្រោម​ដើមឈើ គួរ​ឲ្យ​រន្ធត់ សំណាង​ហើយ​ដែល​ម្ចាស់​ចេះ​រក​កន្លែង​ជ្រក​ទាន់​

spot_img

​ប្រទេស​ថៃ ៖ សត្វ​គោ​៦​ក្បាល បាន​ត្រូវ​រន្ទះបាញ់​ងាប់​គរ​លើ​គ្នា​នៅ​នឹង​ក្រោម​ដើមឈើ​វាលស្រែ​មួយកន្លែង កាលពី​វេលា​ម៉ោង​ប្រហែល ៣ និង ១០ នាទី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ Ban Tat ស្រុក Muang ខេត្ត Udon Thani ប្រទេស​ថៃ​។​

​លោក Saman Srichan អាយុ ៥៩ ឆ្នាំ ដែលជា​ម្ចាស់​គោ​រងគ្រោះ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុងចំណោម​គោ​រងគ្រោះ​ទាំង​៦​ក្បាល គឺមាន ៤ ក្បាល ជា​សត្វ​ចិញ្ចឹម​របស់គាត់ និង​ក្រៅពីនេះ ២ ក្បាល​ទៀត ជា​របស់​អ្នកភូមិ​ជិតខាង​។​

​គាត់​បន្តថា ជា​រៀងរាល់ថ្ងៃ គាត់​តែង​ដឹកគោ​មក​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ក្រៅ​ភូមិ​ជាធម្មតា ។ ប៉ុន្តែ នៅ​ថ្ងៃ​ដ៏​អាក្រក់​នេះ វេលា​ម៉ោង​ប្រហែល ៣ រសៀល ស្រាប់​តែមាន​ខ្យល់​កន្ត្រាក់​និង​មាន​ភ្លៀង​ផ្គរ​ខ្លាំងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​គោ​ទាំងនោះ នាំគ្នា​ទៅ​ជ្រក​ក្រោម​ដើមឈើ ខណៈ​គាត់​ជ្រក​នៅ​កូនខ្ទម​រហូត​មេឃ​ឈប់​ភ្លៀង​។​

​គាត់​នៅបាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​ភ្លៀង គាត់​បានឮ​ស្នូរ​រន្ទះបាញ់​យ៉ាង​សាហាវ ប៉ុន្តែ គាត់​ពុំបាន​គិតថា​វា​បាន​កើតឡើង​មកលើ​តំបន់ ដែល​គោ​របស់គាត់​កំពុង​ជ្រក​ក្រោម​ឈើ​នោះឡើយ ។ ទោះយ៉ាងណា នៅពេល​គាត់​មក​មើល​គោ ស្រាប់តែ​ប្រទះឃើញ​គោ​របស់គាត់ រួម​នឹង​អ្នក​គោ​អ្នកជិតខាង​ទាំង ៦ ក្បាល ដេក​ងាប់​គួរ​ឲ្យ​តក់ស្លុត​បំផុត​។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង គាត់​ក៏បាន​ជួន​ដំណឹង​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ចុះមក​ត្រួតពិនិត្យ និង​បាន​បញ្ជាក់ថា សត្វ​គោ​ទាំងនេះ​នេះ​ពិតជា​រង​ទទួល​ការវាយប្រហារ​ពី​រន្ទះបាញ់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ ហ្វេ​ស​ប៊ុ​ក MGR Online อีสานบ้านเฮา)​

spot_img
×