Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបមន្ត​ធម្មជាតិ​នេះ ជួយ​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ ត្រង់​ក​យ៉ាង​មាន​ប្រសិទ្ធភាព​

spot_img

​ស្បែក​ខ្មៅ​ត្រង់​ក​អាចធ្វើ​ឲ្យ​យើង​គ្រប់គ្នា​បាត់បង់​ទំនុកចិត្ត និង​មាន​ភាពអាម៉ាស់ ប៉ុន្តែ​បញ្ហា​នេះ​អាច​ដោះស្រាយបាន​។ ឈប់​បារម្ភ​ទៅ​! ថ្ងៃនេះ CEN នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ដើម្បី​កម្ចាត់​ស្បែក​ខ្មៅ​ត្រ​ង់ក ៖

១. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ៤ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើ​ដុំ​សំឡី​ជ្រលក់​លាប​លើ​ស្បែក​ត្រ​ង់ក​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។ កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក្រោយ​អនុវត្ត​រូបមន្ត​នេះ​។​

២. ម្សៅ Baking Soda

​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់​ក្រាស់​។ លាប​ល្បាយ​លើក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី ឬ​រងចាំ​រហូតដល់​ស្ងួត​ទាំងស្រុង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​

៣. ត្រសក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ត្រសក់​ស្រស់ លើក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ឬ​អ្នក​អាច​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹក​ស្រស់​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​លាប​លើក​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕

​អត្ថបទ​៖ health.com.kh​

spot_img
×