Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដារ​ប្រឡាយ​១​ខ្សែ​ប្រវែង​ជាង ២០០០​ម៉ែត្រ ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ចំនួន​៥​ភូមិ ក្នុង​សង្កាត់​ក្ដុល​ដូនទាវ​

spot_img

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បាន​ស្ដារ​ប្រឡាយទឹក​មួយ​ខ្សែ​ប្រវែង​ជាង ២០០០​ម៉ែត្រ ដើម្បី​ក្នុង​ការនាំ​ទឹក​ពី​ស្ទឹង​សង្កែ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​ស្រោចស្រព ដំណាំ​កសិកម្ម​ផ្សេងៗ និង​បម្រើ​ផលប្រយោជន៍ ដល់​ប្រពល​រដ្ឋ​ចំនួន​៥​ភូមិ ក្នុង​សង្កាត់​ក្ដុល​ដូនទាវ​។​

​ការស្ដារ​ប្រឡាយ​នេះ គឺជា​គម្រោង​ថវិកា​មូលនិធិ របស់​សាលាសង្កាត់​ក្ដុល​ដូនទាវ រួមទាំង​ការចូលរួម​របស់​អាជ្ញា​ធរ​ខេត្ត ក្រុង ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ក្រុង​បាត់ដំបង និង​សប្បុរសជន​នានា ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិ​ឃុំ និង​ជីវភាព​ពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ប្រសាសន៍ថា ប្រឡាយ​នេះ​មាន​ប្រវែង​ជាង​២០០០​ម៉ែត្រ គឺមាន​អាយុកាល​ជាច្រើន​ឆ្នាំ គឺ​ធ្លាប់បាន​ស្ដារ​រួច​ម្ដងមកហើយ ប៉ុន្តែ​ដោយ​យូរ​ឆ្នាំ​ពេក វា​ក៏​គោក​រាក់​មិនអាច​ផ្ទុក​ទឹកបាន​ច្រើន ហើយ​ពិបាក​ក្នុង​ការនាំ​ទឹក​ពី​ស្ទឹង​សង្កែ សម្រាប់​ជា​ប្រយោជន៍ ដល់​ពលរដ្ឋ​នៅក្នុង​សង្កាត់ បាន​ប្រើប្រាស់​ប្រចាំថ្ងៃ ឬ​សម្រាប់​ស្រោចស្រព​ដំណាំ​ផ្សេងៗ ហើយ​ស​ម្រា​
​ប់​ទឹក​ទៀតសោត អាច​ហូរ​ចូលមក​ដោយ​ខ្លួនឯង ពី​ស្ទឹង​សង្កែ​ក្នុង​រដូវវស្សារ​ប៉ុណ្ណោះ និង​នៅពេល​រដូវប្រាំង ទាល់តែ​បូម​ដាក់​បាន​មានទឹក​ឲ្យ​ប្រើប្រាស់​។​

​ប្រជាពលរដ្ឋ​ដែល​ទទួល​ប្រយោជន៍​ពី​ប្រឡាយ​នេះ បាន​និយាយ​លើកឡើងថា តាំងពី​ប្រឡាយ​នេះ គោក​រាក់​មក គឺ​ផ្ទុក​ទឹក​មិន​បានយូរ​នោះទេ និង​នៅពេល​រដូវប្រាំង​ម្ដងៗ អាជ្ញាធរ​ភូមិ​ត្រូវ​ដើរ​ប្រមូល​លុយ​តាម​ផ្ទះ ដើម្បី​បូមទឹក​ដាក់ ទើបបាន​ប្រើប្រាស់​ដែល​ការប្រមូល​នេះ ពេលខ្លះ​មាន​ផល​ពិបាក​ផងដែរ ព្រោះ​អ្នកខ្លះ​ឲ្យ​តិច​និង​អ្នកខ្លះ​ឲ្យ​ច្រើន ដែល​ធ្វើ​ឲ្យ​មានការ​ច្រណែន​គ្នា និង​ទិតៀន​គ្នា​ទៅវិញទៅមក​។ សម្រាប់​ការនាំ​ទឹក​យកទៅ​ស្រោចស្រព ដំណាំ​កសិកម្ម​វិញ ក៏​មិនបាន​គ្រប់គ្រាន់​ដែរ ព្រោះ​ប្រឡាយ​រាក់​មិនអាច​ផ្ទុក​ទឹកបាន​ច្រើន ហើយ​ពេលដែល​នាំ​ទឹក​មក​ម្ដងៗ មានការ​ដណ្ដើម មិនមាន​ការចុះ​សម្រុង​គ្នា​នោះទេ​។​

​គួរ​បញ្ជាក់ថា ពលរដ្ឋ​ស្ថិតនៅក្នុង​សង្កាត់​ក្ដុល​ដូនទាវ​នេះ នឹង​ទទួលផល​ប្រយោជន៍​ផងដែរ ពី​ការស្ដារ​សាងសង់​នៃ​ទំនប់​ស្ទាក់​ទឹក សាលា​តា​អន នៅ​ចំណុច​ដងស្ទឹង​សង្កែ ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ដែល​នឹង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខ ដោយ​ទំនប់​នេះ នឹង​អាច​ឲ្យ​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួន នៅជាប់​នឹង​ដងស្ទឹង អាចមាន​ទឹក​សម្រាប់ធ្វើ​ស្រែ ចាប់ពី ២​ទៅ​៣​ដង​ក្នុង​មួយឆ្នាំៗ​ផងដែរ​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×