Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញ​ឃាត់ រថយន្ត​ដឹកឈើ​ល្មើសច្បាប់ បាន​ពីរ​គ្រឿង ប៉ុន្តែ​ឃាត់​បាន​មួយ​ភ្លែត ក៏​ដោះ​លេង​វិញ

spot_img

ស្ទឹងត្រែង​៖ មន្ត្រី​បរិស្ថាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដេញ​ឃាត់ រថយន្ត​ដឹកឈើ​ល្មើស ច្បាប់​ពីរ​គ្រឿង​។ ប៉ុន្តែ​ឃាត់​បាន​មួយ​ភ្លែត ក៏​ដោះ​លេង​វិញ ដោយ​មិនបាន​បញ្ជូន​សំណុំរឿង រួមទាំង​ភស្តុតាង​ទៅ​តុលាការ​ឡើយ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​បរិស្ថាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដេញ​ឃាត់​រថយន្ត​ដឹកឈើ​តាំងពី ផ្លូវ​ចូល​ទីរួមស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ រហូត​ហួស​ផ្លូវ​ចូល​ខេ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ប្រតិបត្តិការ​នោះ​មន្ត្រី​បរិស្ថាន​ស្រុក ស្ទាក់​ឃាត់​បាន​រថយន្ត​ឡិច​ស៊ី​ស ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​។ ដោយឡែក​រថយន្ត​កា​មេ​រី​គូថ​ស្វិត​មួយគ្រឿង ឃាត់​មិន​បានទេ​។​
រថយន្ត​ពីរ​គ្រឿង​ខាងលើ គេ​ស្គាល់​ថា គឺជា​រថយន្ត​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ហេង រស់នៅ​ភូមិក​ញ្ចា​ញ​គោក ឃុំ​ស្រែ​សម្បូរ ស្រុក​សៀម​ប៉ាង​។ ឈ្មួញ​រូបនោះ​សមត្ថកិច្ច ចាប់​រាប់​ភ្លេច​រួចមកហើយ​។ ទោះជា​បង្ក្រាប​ជាច្រើន​ដង​យ៉ាងណាក្តី ក៏​ឈ្មួញ​ឈ្មោះ​ហេង នៅ​បន្ត​រកស៊ី​រហូត​។​
សមត្ថកិច្ច​ដែល​ចាប់​ហាក់បី ដូចជា ធ្វើ​អ្វី​ទៅលើ​ឈ្មោះ​ហេង​មិនកើត​។ ចាប់​លែង​…​ចាប់​លេង​។ ពីរ​ខែ​នេះ​បរិស្ថាន ចាប់​ពីរដង​រួច​លែង​ទាំង​រថយន្ត និង​ឈើ​ទៅវិញ​អស់​។​

​លោក​ភោគ និ​មុ​ល ប្រធាន​ស្នាក់ការ​រ៉ា​ម​សារ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប បាន​ឲ្យ​ដឹងថា ពិតជា​បាន​ឃាត់​រថយន្ត​ដឹកឈើ​មែន​។ ករណីនេះ សុំ​អ្នកសារព័ត៌មាន​សួរ ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​។​

​លោក អេង ភិ​រ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិនបាន​បញ្ជាក់ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន ដឹង​នោះទេ ។ លោក​គ្រាន់តែ​ឆ្លើយថា អត់​មានបាន​ចាប់​ទេ ហើយក៏​បិទ​ទូរស័ព្ទ​មិន​បំភ្លឺ​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ឡើយ​។​

​សូម​រំលឹកថា រថយន្ត​ម៉ាក​ហ្វ​ត របស់​ឈ្មោះ​ហេង ក៏​ធ្លាប់​មន្ត្រី​បរិស្ថាន​ប​ង្រា​ប​ម្តង​ហើយ កាលពី​ថ្ងៃ​១២ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ​។ តែ​ក្រោយមក​ដោះលែង​ទៅវិញ ជា​ថ្នូរ​នឹង​ប្រាក់​មិនតិច​ពាន់​ដុល្លារ​នោះទេ​។ លើក​នេះ ខាង​បរិស្ថាន​បង្ក្រាប បាន​រថយន្ត​ឡិច​ស៊ី​ស​ហើយ​ដោះលែង​ទៅវិញ ដូច​កាល​បង្ក្រាប​រថយន្ត​ហ្វ​ត​កន្លងទៅ​៕ ដោយ​៖​សុខុម​


spot_img
×