Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្តៅៗ​! យោធា​ចិត្តសាហាវ​ម្នាក់ បាញ់​ប្រពន្ធ​ខ្លួន និង​ប្រពន្ធ​យោធា​ម្នាក់ទៀត រួច​គេចខ្លួន​ជាមួយ AK ១២០ គ្រាប់ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្ទាន់​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សន ស៊ា មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ កងពលតូច​អន្តរាគមន៍​លេខ​៤ បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ នេះ​ថា កាលពី​វេលា​ម៉ោង​១៖៤០​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ មាន​យោធា​ម្នាក់​ឈ្មោះ សឿន កាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ឋានៈ នាយចំណង់​អត្តលេខ​០៧០៤៦២ អង្គភាព​វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤៣ កងពលតូច​អន្តរាគមន៍​លេខ​៤ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដោយ​បាញ់សម្លាប់​មនុស្ស​ចំនួន​២​នាក់ ។​

​យោងតាម​សេចក្តីជូនដំណឹង​ខាងលើ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សន ស៊ា បាន​បញ្ចាក់​ឲ្យ​ដឹងថា ឈ្មោះ សឿន កាន់ បាន​បាញ់សម្លាប់​ប្រពន្ធ​ឈ្មោះ ង៉ែត រ៉េ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កន្ទុយ​ជូន ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ប្រពន្ធ​គ្រួសារ​កងទ័ព​ម្នាក់ទៀត​ឈ្មោះ ឡា​ច តាំង​ស្ម័គ្រ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កន្ទុយ​ជូន ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​កងពលតូច​អន្តរាគមន៍​លេខ​៤) ។ ក្រោយពី​បាន​ប្រព្រឹត្ត​ប ទ​ល្មើ ស ជនល្មើស​បាន​រត់គេច​ខ្លួន​ដោយបាន​លួច​យក​អាវុធ AK47 ចំនួន​១​ដើម​លេខ ៥៧៧១៧៦ គ្រាប់​ចំនួន​១២០ គ្រាប់ ។​

​តាមរយៈ​សេចក្តីជូនដំណឹង​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សន ស៊ា ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ឃាត់ខ្លួន​ជនល្មើស​រូបនេះ​ជាបន្ទាន់ ៕ ដោយ​៖ លឹម ហុង​

spot_img
×