Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាល ទើបនឹង​កើត​បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ប្រទះឃើញ​ងាប់​ ក្បែរព្រំដែនឡាវ

spot_img

​ស្ទឹងត្រែង​៖ កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាល ទើបនឹង​កើត បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ឆ្មាំ​ទន្លេ ប្រទះឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ នៅ​អន្លុង​ឈើទាល ស្ថិតនៅ​ភូមិ​ព្រះ​រំកិល ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១ ឧសភា ២០២០​។​

លោក ដន បាន់ ឆ្មាំ​ទន្លេ​ប្រចាំ​ឃុំ​ព្រះ​រំកិល បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​អភិរក្ស​បើកទូក​ល្បាត បាន​ប្រទះឃើញ​កូន​ផ្សោត​ញី​មួយ​ក្បាល ទំនង​ទើបនឹង​កើត​បាន​ងាប់​អណ្តែត​ទឹក​។ ខណៈនោះ​មេ​ផ្សោត​បាន​ផុស​ហែល​កៀង ជា​បំណង​យក​កូន​មុជ​ចូលក្នុង​ទឹក​វិញ ហើយ​ឆ្មាំ​បាន​ដណ្តើមយក​កូន​ផ្សោត ដែល​ងាប់​ស្រង់​ដាក់​ក្នុង​ទូក ប្រហែល​ពីរ​ម៉ោង​ទើបបាន​សម្រេច​។​
ឆ្មាំ​ទន្លេ បាន​និយាយទៀតថា មេ​ផ្សោត​មើលទៅ​វា​ស្រឡាញ់​កូន​ខ្លាំងណាស់ ទោះបី​មនុស្ស​ចូលទៅ​ជិត​សឹង​មិន​ខ្លាច​សោះ​។ កូន​ផ្សោត​មាន​ទម្ងន់​ជាង​១៣​គីឡូក្រាម ប្រវែង​ជាង​១​ម៉ែត្រ ទទឹង​ជា​១​តឹក​។​

​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បានប្រគល់​សាកសព​កូន​ផ្សោត ទៅ​មន្ត្រី​ជំនាញ​អង្គការ​
(WWF) នៅ​ខេត្តក្រចេះ ដើម្បី​យកទៅ​ធ្វើ​កោសល្យវិច័យ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង សន្និដ្ឋានថា កូន​ផ្សោត​នោះ ទំនង​អាច​ងាប់​ដោយសារ​មេ​របស់​វា​ទះ​បណ្តាល​
​ឲ្យ​ឈ្លក់ទឹក​ងាប់ ព្រោះ​នៅលើ​ខ្លួន​របស់​វា មិនមាន​ស្នាម​ជាប់​មង​ឡើយ​។​
មន្ត្រី​ឆ្មាំ​ទន្លេ​ការពារ​អន្លង់​ផ្សោត​ឈើទាល ឃុំ​ព្រះ​រំកិល បាន​និយាយថា នៅ​ឆ្នាំ​២០១៥ ផ្សោត​មាន​ចំនួន​៦​ក្បាល​។ ប៉ុន្តែ​ផ្សោត​បាន​បម្លាស់​ទី និង​ងាប់​ផង នៅសល់តែ​ត្រឹម​បី​ក្បាល​ទេ​នាពេល​បច្ចុប្បន្ន​៕​ដោយ​៖​សុខុម​

spot_img
×