Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ពូៗ​សមត្ថកិច្ច​តាមផ្លូវ​ហត់​នឿ​ការងារ Love Riya ឈប់​ជូន​ថវិកា​មួយចំនួន​ពី​ក្នុង​រថយន្ត ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​រិះគន់ថា ចែកទាន​ខ្វះ​សុជីវធម៌ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ក្រោយពី​លេង​លះ​ស្វាមី​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ អ្នកលក់​ផលិតផល​អន​ឡាញ​រូប​ស្រស់ស្អាត​ដ៏​ល្បីល្បាញ​មួយរូប អ្នកនាង Love Riya ឃើញថា​មាន​ហាងឆេង​ទីផ្សារការងារ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​អ្នកនាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយបាន​ថត​សម្អាងការ ចេញ​ថត​វីដេអូ​ចម្រៀង​ជា​ញឹកញាប់​និង​បាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​នានា ដែល​ធ្វើ​ឲ្យ​អ្នកនាង​កាន់តែ​ទទួលបាន​នូវ​ការចាប់​អា រ​ម្មណ៍​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​។​

​ទន្ទឹមនឹង​ភាពជោគជ័យ​លើ​មុខ​ជំនួញ និង​ក៏​ដូច​ការងារ​សិល្បៈ​ក៏​រីកចម្រើន​ផងដែរ​នោះ អ្នកនាង Love Riya ក៏ត្រូវ​បាន​គេ​មើលឃើញថា​ជា​បុគ្គល​ដែលមាន​ចិត្ត​សប្បុរសធម៌​មួយរូប​ផងដែរ តាមរយៈ​សកម្មភាព​កាលពីពេល​កន្លងមកៗ​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២០ ខណៈ​កំពុងធ្វើដំណើរ​ជួប​ពូៗ​សមត្ថកិច្ច ដែល​កំពុង​ជាប់​បំពេញការងារ​នៅលើ​ដងផ្លូវ អ្នកនាង Love Riya ក៏បាន​ជូន​លុយ​មួយចំនួន​ដល់​ពួកគាត់​ផងដែរ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនាង​ផ្ទាល់ Love Riya Official បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖ “​ចែករំលែក​ដល់​បងៗ​សមត្ថកិច្ច គ្រាន់តែ​ជា​ទឹកចិត្ត​បន្តិចបន្តួច​ពី​រូបនាង love Riya “​។​

​យ៉ាងណាមិញ ក្រោយពី​ឃើញបែបនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាននាំគ្នា​កោតសរសើរ​យ៉ាង​ដូច្នេះ​ថា “​ចិត្តល្អ​ណាស់ បង​”, “​បាន​បុណ្យ​ច្រើនណាស់​ចែ​”, “​ស្អាត​ហើយ​ចិត្តល្អ​ទៀត​បងស្រី​” ។ តែ​ទោះយ៉ាងណា អ្នកខ្លះ​ក៏​លើក​ជា​សំណូមពរ​ថា “​បងស្រី រី​យ៉ា​អើយ យក​ថវិកា​ជួយ​អ្នកក្រ​ផង ជាង​ជួយ​អ្នកមាន​ប្រាក់ខែ ប៉ូលិស​រកស៊ី​ក្រៅ​បាន​” ។ រីឯ​អ្នក​ខ្លះទៀត​ក៏​រិះគន់ថា “​បើ​និយាយ​ពី​សុជីវធម៌​ឬ​សិទ្ធិមនុស្ស មិនត្រូវ​យកមុខ​ពួកគាត់​មក​ផុស​ពេញ​សាធារណ​អ៊ីចឹង​ទេ អរគុណ​ដែល​បងស្រី​បាន​ជួយ​គាត់​តែ​ផ្តល់​កិត្តិយស់​ឲ្យ​ពួកគាត់​ផង​”, “​ខ្ញុំ​ឃើញ​បងស្រី​មាន​ទឹកចិត្ត​ចំពោះ​ពួកគាត់​អ៊ីចឹង​ល្អ​ហើយ តែ​មិនគួរ​ហុច​តាម​កញ្ជក់​ទ្បាន​ធ្វើ​អ៊ីចឹង​នោះទេ គួរតែ​ចុះ​ពី​ទ្បាន​ជូន​ពួកគាត់ តិះ​ទៀន​ដើម្បី​ស្ថាបនា ព្រោះតែ​ស្រឡាញ់​”៕ ដោយ​៖ លឹម ហុង​

spot_img
×