Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​បារាំ​ង លើកឡើង​ពី​ជំនួប របស់​សម្តេច​តេ​ជោ និង​ឯកឧត្តម កឹម សុខា ជា​ជំហាន​វិជ្ជមាន​ដំបូង​

spot_img

​ភ្នំពេញ​៖ លោកជំទាវ Eva Nguyen ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ជំនួប​រវាង សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម កឹម សុខា កាលពីពេល​ថ្មីៗ​នេះ ជា​ជំហាន​វិជ្ជមាន​ដំបូង​។​

​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បានលើកឡើង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កឹម សុខា បានទទួល​ជួប លោកជំទាវ Eva Nguyen ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ស្វាគមន៍ (welcome) ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំងពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៥ ខែឧសភា ដោយ​ចាត់ទុកថា​ជា “​ជំហាន​វិជ្ជមាន​ដំបូង​” (positive first step)​។​

​ក្នុងជំនួប​នេះ ឯកឧត្តម កឹម សុខា និង​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ពិភាក្សាគ្នា អំពី​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​(social and economic issues) ក្នុងស្ថានភាព​កូ​វីដ​-១៩ និង​អំពី​ស្ថានភាព​អនាគត​ទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×