Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ដែល​បាញ់សម្លាប់​ប្រពន្ធ និង​ស្ត្រី​យោធា​ម្នាក់ ទីបំផុត​បាញ់សម្លាប់​ខ្លួន​ឯង

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រី​យោធា​ក្នុង​វរ​សេនា​តូច ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៤ ម្នាក់​បាន​បាញ់សម្លាប់​ខ្លួនឯង​ហើយ ក្នុងពេល​មានះ​តដៃ​នឹង​កងកម្លាំង និង​សមត្ថកិច្ច ហើយក៏​បន្ទាប់ពី​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង និង​ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់ទៀត នៅ​អង្គភាព​ជាមួយគ្នា កាលពីពេល​កន្លងមក ។​

លោក​វរសេនីយ៍ ឃុ​ល ភិន អធិការ​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​ថា​៖ ជនល្មើស​ដៃដល់​ឬ​ឃាតករ​ឈ្មោះ សឿន កាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ឋានៈ​នាយចំណង់​អត្តលេខ​០៧០៤៦២ អង្គភាព​វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤៣ កងពលតូច​អន្តរាគមន៍​លេខ​៤​។ ឃាតករ សឿន កាន់ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​បាញ់សម្លាប់ ប្រពន្ធ​ឈ្មោះ ង៉ែត រ៉េ​ន អាយុ​៥០​ឆ្នាំ និង​ឈ្មោះ ឡា​ច តាំង​ស្ម័គ្រ អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​គ្រួសារ​កងទ័ព​ម្នាក់ទៀត កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ /​ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ក្រោយពី​បាន​ប្រព្រឹត្ត​បទល្មើស ជនល្មើស​បាន​រត់គេច​ខ្លួន ដោយបាន​លួច​នាំយក​អាវុធ AK47 ចំនួន​១​ដើម គ្រាប់​ចំនួន​១២០​គ្រាប់ ។​

​លោក​បាន​បន្តថា​៖ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ កម្លាំងយោធា និង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​តាម​ឡោមព័ទ្ធ​មន្ដ្រី​យោធា សឿន កាន់ នៅ​វរ​សេនា​តូច​អន្ដរាគមន៍​លេខ​២៤៣ នៃ​កងពលតូច​អន្ដរាគមន៍​លេខ​៤ ដើម្បី​ចាប់ខ្លួន​។ ប៉ុន្ដែ​ជនដៃដល់​មិន​ព្រមស្ដាប់​តាម​សមត្ថកិច្ច រហូត​បាញ់​ត​នឹង​សមត្ថកិច្ច តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សន ស៊ា មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៤ កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ថា​៖ សឿន កាន់ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​បាញ់សម្លាប់​មន្ត្រី​យោធា និង​ក៏​សម្លាប់​ប្រពន្ធ​ខ្លួនឯង ក្នុង​មូលហេតុ​ឈ្លោះទាសទែង​គ្រួសារ​មួយ ។ ហេតុនេះ សូម​ស្នើ​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​បង្ក្រាប​ឃាត់ខ្លួន​ជនល្មើស​ជាបន្ទាន់​។ ប៉ុន្តែ​ពេលនេះ ជនដៃដល់​បាន​បាញ់សម្លាប់​ខ្លួនឯង​ស្លាប់​ភ្លាមៗ ។​

​សូម​រំលឹកថា ឃាតរ​ឬ​ជនដៃដល់ និង​ភរិយា បាន​ឈ្លោះប្រកែក​គ្នា​។ ជនដៃដល់​បាន​ប្រើ​កាំបិត កាប់​ភរិយា​៣​កាំបិត ។ ខណៈនោះ​មាន​ស្ដ្រី ជា​ភរិយា​យោធា នៅក្នុង​អង្គភាព​ជាមួយគ្នា បាន​ទៅ​ជួយ​ឃាត់ ។ ប៉ុន្តែ​ជនដៃដល់​មិន​ស្ដាប់ ក​ហើយ​បែរជា​ទាញ​កាំភ្លើង​បាញ់ ស្ត្រី​ទាំង​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។ បន្ទាប់មក ជនដៃដល់​បាន​រត់គេច​លាក់ខ្លួន​នៅ​ទី​តាំំ​ង​មួយ​ក្បែរ​បន្ទាយ​៕ ដោយ ៖ បន្ទាយ

spot_img
×