Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស ​បោះពួយ​លឿន​ល្បឿន​ស្រាប់តែ​វ៉ា​ក់​អើម៉ូតូ​នៅ​ពីមុខ​ទាញ​ចង្កូត​មិន​ប្រយ័ត្ន​រេ​មក​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ (វីដេអូ)

spot_img

ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​បើកបរ​ល្បឿន​លឿន​ដូច​ហោះ​វ៉ា​ក់​អឺ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ក៏​រេ​ចង្កូត​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ ក្រឡាប់​ផ្ងារជើង​អូស​រាប់រយ​ម៉ែត្រ ។​

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ៅ​ង ១២​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

មុនពេល​កើតហេតុ​ឃើញ​រថយន្ត ព្រូស​ពណ៌​ខ្មៅ​មាន​ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 9200​បើកបរ​ពីក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ឆ្ពោះ ទៅតាម​បណ្ដោយ​ផ្លូវ​២១៧​ស្រាប់តែ​ដល់​មុខ​វត្ត​ស្ទឹងមានជ័យ​ក៏​វ៉ា​ក់​អឺ​ជាមួយ​មួយ​ម៉ូតូ​មួយគ្រឿង​ក៏បាន​រេ​ចង្កូត​មក​បុក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​បង្គោល​ស្លាក​សញ្ញា​ចរាច​រណ៍​ចំនួន​២​ដើម​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​១​ដើម​និង​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​ក្រឡាប់​អូស​រាប់រយ​ម៉ែត្រ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ​៕​

ដោយ​៖​សា​ម៉េ​ត និង​ហង់ ភក្ត្រា​

spot_img
×