Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ​បើក​គេច​ពី​រថយន្ដ​កុងតឺន័រ ទៅបុក​នឹង​បង្កាន់ដៃ​គល់ស្ពាន​ព្រែក​ជ្រៃ ​បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ​រថយន្ដ​ទំនើប ​Range Rover មួយគ្រឿង​បើក​គេច​ពី​រថយន្ដ​កុងតឺន័រ ​រួច​ក៏​ទៅបុក​បង្កាន់ដៃ​គល់ស្ពាន​ព្រែក​ជ្រៃ​បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែក​តៃកុង​រថយន្ដ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ស៊េរី​ទំនើប​មួយ​ម៉ាក​Range Rover ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BH-6588 បើក​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​បើក​វ៉ា​ជែង​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ ពីមុខ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ក្នុងស្ថានភាព​គ្រោះថ្នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ល្បឿន​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនជា​ប់​ក៏​រេ​ចង្កូត​ទៅបុក​នឹង​បង្កាន់ដៃ​គល់ស្ពាន​ព្រែក​ជ្រៃ​រង​ការខូចខាត​រថយន្ដ​មួយ​កំណាត់​មុខ​ទាំងស្រុង​តែម្ដង និង​បណ្ដាល​ឲ្យ​តៃកុង​រថយន្ដ​ស៊េរី​ទំនើប​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​បានធ្វើ​ការឆែកឆេ​សម្ភារ​ក្នុង​រថយន្ដ​យកទៅ​រក្សាទុក បាន​ទាក់ទង​ខាង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាសវែង​យក​រថយន្ដ​ទៅ​រក្សាទុក​រង់ចាំ​ជនរងគ្រោះ​ឬ​អ្នកតំណាង​មក​ដោះស្រាយ​នៅពេល​ក្រោយ ដើម្បី​សង​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​៕

ដោយ​៖ ហុឹ​ម សា​ម៉េ​ត​&​ហង់ ភ​ត្ត្រា​

spot_img
×