Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា សម្លាប់​មនុស្ស​ជាង ១០​នាក់​

spot_img

​ភ្លើង​ឆេះ​ព្រៃ វាយប្រហារ​តំបន់​ផលិត​ស្រាក្រហម ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ាប​ណ្តា​ល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១០​នាក់​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ថ្ងៃ​អង្គារ ទី ១០ ខែតុលា​នេះ​។​

​បើតាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​ដែល​រាលដាល​យ៉ាង​លឿន​បាន​បំផ្លាញ​ផ្ទះសម្បែង​ចំនួន ១.៥០០​ខ្នង និង​សម្លាប់​មនុស្ស​ចំនួន ៧​នាក់​នៅ​តំបន់ សូ​ណូ​ម៉ា (Sonoma)​។​

​មនុស្ស​ចំនួន ២០.០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់ ណា​ប៉ា សូណ​ម៉ា និង​យ៉ូ​បា បន្ទាប់​ភ្លើងព្រៃ​ដ៍​អាក្រក់​បំផុត​បានចាប់ផ្តើម​ចេះ​ឡើង​។​

​គេ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ថា ភ្លើង​ឆេះ​ព្រៃ​នោះ​កើតឡើង​ដោយ​របៀប​ណា​ឡើយ​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​កម្មករ​ជាច្រើន​នាក់​នៅក្នុង​ចំការ​ទំពាំងបាយជូរ​នៅក្នុង​តំបន់​នោះ ត្រូវបាន​គេ​ជន្លៀស​ចេញ​តាម​យន្តហោះ កាលពីពេល​ពាក់កណ្តាល​យប់​។​

​ភ្លើង​ឆាបឆេះ​យ៉ាង​លឿន ដោយសារ​តែមាន​ខ្យល់​ខ្លាំង អាកាសធាតុ​ក្តៅ និង​ស្ងួត ព្រមទាំង​មិនមាន​សំណើម​៕​ សូយន

spot_img
×