Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន ​៦​នាក់​ និង ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ​២៤​ថង់ ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​ជនសង្ស័យ​ចំនួន​៦​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​២៤​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​លក់​មួយគ្រឿង​នៅ​កន្លែង​ផ្សេងគ្នា​ ក្នុងស្រុក​សំឡូត ស្រុក​គាស់ក្រឡ​និង​ស្រុក​រតនមណ្ឌល​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១-១២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សេងគ្នា​ក្នុងស្រុក​សំឡូត ស្រុក​គាស់ក្រឡ​និង​ស្រុក​រតនៈមណ្ឌល​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៦​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ មានឈ្មោះ​មីន គ្រី​យ៉ា​ហៅ​យ៉ា​ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ដៅ​ឃុំ​ស្ដៅ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​មួយថង់​ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ស្ដៅ​ឃុំ​ស្ដៅ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​ក្រោយពី​សាកសួរ​ឈ្មោះ​មីន គ្រី​យ៉ា​ហៅ​យ៉ាក​ម្លាំ​ង​បាន​ឈានទៅ​ចាប់​បុរស​ម្នាក់ទៀត​ឈ្មោះ​ញ៉ែម សិលា​ហៅ​ប៉ារីស​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​បា​ណង់​ឃុំ​ស្ដៅ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​២​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ស្ដៅ​ឃុំ​ស្ដៅ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​

​ករណី​ទី​២​ឈ្មោះ​ឈន រ៉ា​ហៅ​ចាន់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​សំរិល​ក្រោម​ឃុំ​អូរ​សំរិល​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​មួយថង់​ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០៩​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ក្រោយពី​សាកសួរ​ឈ្មោះ​ឈន រ៉ា​ហៅ​ចាន់ កម្លាំង​បាន​ឈានទៅ​ចាប់​បុរស​ម្នាក់ទៀត​ឈ្មោះ​មាន វិចិត្រ​ហៅ​ដូង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​៣​ថង់ សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​២០​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​

​ករណី​ទី​៣​ឈ្មោះ ​គិ​ន គួ​ន​ ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​កកោះ ​ឃុំ​គាស់ក្រឡ​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង​និង​ឈ្មោះ ​ឃុន ណា​រី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​កកោះ​ ឃុំ​គាស់ក្រឡ ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។ ​ក្នុង​ប្រតិ​ប​ត្តិ​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១៧​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី ​ថ្ងៃទី​១២ ​ខែឧសភា ​ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ដំណាក់​កកោះ​ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​ បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ទាំង​៣ ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៣​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។​

​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​១២​ ខែឧសភា​ ឆ្នាំ​២០២០៕

​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×