Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ បាន​កោះហៅ​ឈ្មោះ ធួន ផា​ណា មក​សាកសួរ ករណី​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ កាច់​ដៃ​កាច់​ជើង​កូនចុង អាយុ​ជិត​១​ឆ្នាំ​

spot_img

​ខេត្តឧត្ដរមានជ័យ​៖ បន្ទាប់​បណ្តាញ​សង្គម បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ឈ្មោះ ផា​ណា បាន​កាច់​ដៃ​កាច់​ជើង​កូនចុង​របស់ខ្លួន ដែលមាន​អាយុ​មិនទាន់បាន ១​ឆ្នាំ​ផង បណ្តាល​ឲ្យ​បាក់ជើង និង​បាក់ដៃ​រួចមក ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ​បាន​អញ្ជើញ​ឈ្មោះ ធួន ផា​ណា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កាច់​ដៃ​កាច់​ជើង​កុមារ​ម្នាក់​នោះ ដែលមាន​ទីលំនៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

 

​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ដោយមាន​ការអនុញ្ញាតិ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឧ​ត្ត​រ​មានជ័យ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អញ្ជើញ​ឈ្មោះ ធួន ផា​ណា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កាច់​ដៃ​កាច់​ជើង​កុមារ​ម្នាក់​នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Long Samnang កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា “​អញ​ថា មិន​ចង់​ផុស​រូប​អា​ចុយ​ម្រា​យ​ឯង​ទេ មិន​ចង់​ជ្រលក់ តែ​អា​ចុយ​ម្រា​យ​ឯង វា​បំពាន​សិទ្ធិ​អញ មករ​ហូត​? បងប្អូន​បើ​បាន ឃើញ​អា ផាន់​ណា កន្លែង​ណា មេ​តា ជួយ​ចាប់ខ្លួន​របស់​វា​ជូន​ប៉ូលិស​ផង​….. វា​នេះ ជា​ឃាតករ កាច់​ដៃ​កាច់​ជើង​ក្មេងប្រុស អាយុ​ប្រាំពី​ខែ​
​ឬក៏​អាចទាកទង​មក​លេខ របស់ខ្ញុំ​ផ្ទាល់​បាន​។ បងប្អូន​បើ​បានឃើញ​បុរស​ម្នាក់នេះ​ឈ្មោះ ផាន់​ណា កន្លែង​ណា សូម​មេ​តា្ត​ជួយ​ឃាត់ខ្លួន​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ផង ព្រោះ​ជននេះ​បាន​ប្រើប្រាស់​អំពើ​ហឹ​ង្សា ធ្វើ​ទារុណកម្ម​លើ​ក្មេង ដោយ​កាច់​ដៃ​កាច់​ជើង​ក្មេងប្រុស​អាយុ​ប្រាំពី​ខែ កាលពីរ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ ហើយ​បច្ចុប្បន្ន​ជនបង្ក​កំពុង​រត់គេចខ្លួន​”​។​

​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បង្ហោះ​ព័ត៌មាន​ថា ឈ្មោះ ផា​ណា​នេះ បាន​កាច់​ដៃ​កាច់​ជើង​កូនចុង​របស់ខ្លួន ដែលមាន​អាយុ​មិនទាន់បាន ១​ឆ្នាំ ស្រួលបួល​ផង ។ ក្រោយ​កើតហេតុ ម្ដាយ​កុមារ​រងគ្រោះ​បាន​នាំ​កូន​ទៅ​ពេទ្យ និង​បានដាក់​ពាក្យបណ្ដឹង​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ដើម្បី​ឲ្យ​ចាត់ការ​ឈ្មោះ​ធួន ផា​ណា តាមផ្លូវ​ច្បាប់ ៕

ដោយ​៖​កូ​ឡាប​

 

 

spot_img
×