Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោះស្រាយ បញ្ហា​កកស្ទះ​សំណុំរឿង ជា​គោលដៅ​សំខាន់ ក្នុងការ​ស្វែងរក​យុត្តិធម៌ ក្នុង​ជូន​ប្រជាពលរដ្ឋ​

spot_img

​កំពង់ឆ្នាំង​៖​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បន្ទាន់​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការអនុវត្តន៍​ច្បាប់ និង​ការកកស្ទះ​សំណុំរឿង ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

​នា​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០២០ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក​តេង រតនា ប្រធាន​សាលាដំបូង និង​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង លោក​ព្រះរាជអាជ្ញារង លោក​ចៅក្រម បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដល់​មន្ត្រីនគរបាល​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការអនុវត្តន៍​ច្បាប់ និង​ការកកស្ទះ​សំណុំរឿង ដល់​កងរាជអាវុធហត្ថ និង​នគរបាល​ទូទាំង​ខេត្តកំពង់ឆ្នាំង​។

​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​បើក​កិច្ចប្រជុំ​លើ​បញ្ហា​កកស្ទះ​សំណុំរឿង ជា​គោលដៅ​សំខាន់ ក្នុងការ​ស្វែងរក​យុត្តិធម៌​ក្នុង​ជូន​ប្រជាពលរដ្ឋ​។

​លោក អ៊ិត សុធា បាន​មានប្រសាសន៍ថា បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ក៏មាន​ការពាក់ព័ន្ធ មួយផ្នែក​នឹង​ការអនុវត្តន៍​ដីកា របស់​មន្ត្រីនគរបាល​យុត្តិធម៌​ដែរ​។

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា និង​លោក តេង រតនា ប្រធាន​សាលាដំបូង ក៏បាន​សូម​សំណូមពរ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ ឲ្យ​ចូលរួម​ពង្រឹង​ការអនុវត្តន៍​ច្បាប់ ក៏ដូចជា​ជួយ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នាពេល​បច្ចុបន្ននេះ​៕

ដោយ​៖​កូ​ឡាប​


spot_img
×