Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​ក្នុង​សាលា​មួយ​នៅ​អា​មេ​រិច ស្លាប់​សិស្ស ២​នាក់ និង​របួស​ជិត ២០​នាក់​

spot_img

​សិស្សសាលា​ចំនួន ២​នាក់​បាន​ស្លាប់ និង ១៧​នាក់​ទៀត​រងរបួស ក្រោយពេល​ខ្មាន់កាំភ្លើង​ម្នាក់ ​បាន​​ធ្វើការ​បាញ់ប្រហារ​នៅក្នុង​សាលា​វិទ្យាល័យ​មួយកន្លែង​ស្ថិត​ក្នុង​រដ្ឋ Kentucky សហរដ្ឋ​អា​មេ​រិច​។​​ក្នុង​ហេតុ​ការណ៏​ដែល​កើតឡើង នៅ​តំបន់ Marshall County កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ សិស្ស​​សាលា​ប្រុស អាយុ ១៥​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ​។ ជនល្មើស​រូប​នេះ​នឹង​ត្រូវ​ចោទ​​ប្រកាន់​ពី​បទ​មនុស្សឃាត និង​បទ​ប៉ុនប៉ង​មនុស្សឃាត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ព្រះរាជអាជ្ញា​​ឈ្មោះ Jeff Edwards​។​

អាជ្ញាធរ​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​ពីរ​នាក់ មាន​អាយុ ១៥​ឆ្នាំ​ទាំង​ពីរ​។​

​អាជ្ញាធរ​បញ្ជាក់ទៀតថា ជនសង្ស័យ ដែល​មាន​កាន់​កាំភ្លើង​ដៃ បាន​ដើរ​ចូល​ក្នុង​សាលា​នៅ​ពេល​ព្រឹក​ម៉ោង​ជិត ៩ ហើយ​ចាប់ផ្តើម​បាញ់រះ​តែ​ម្តង​៕ សុភ័ក្ត្រ​

spot_img
×