Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ថៃ ចាប់បញ្ជូន​ពលករ​ខ្មែរ លួច​ឆ្លងដែន​ចំនួន​៣៤​នាក់ មក​កម្ពុជា​វិញ​

spot_img

​បាត់ដំបង ៖ អាជ្ញាធរ​ថៃ បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៣៤​នាក់ ដែល​លួច​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​តូចៗ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ ខណៈ​ប្រទេស​មួយចំនួន​បិទ​ប្រទេស​និង​សម្រាប់​កម្ពុជា ថៃ​មាន​ការបិទ​ព្រំដែន មិន​ឲ្យ​មាន​ពលរដ្ឋ​ទាំងពីរ​ប្រទេស​ឆ្លងដែន លើកលែងតែ​ការដោះដូរ​ទំនិញ ក្នុងពេល​ពិភពលោក កំពុងមាន​ការរីក​រា​ល​ដាល​នៃ​ជំងឺ​កូ​វី​១៩​។​

លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​ថា ពលរដ្ឋ​ដែល​លួច​ឆ្លងដែន ក្នុងដំណាក់កាល​មានការ​ហាម​មិន​ឆ្លងដែន​នេះ គឺ​អ្នករស់នៅ​ក្នុងស្រុក​សំពៅ​លូន ដោយ​ពួកគេ​ឆ្លងដែន​តាមរយៈ​មេខ្យល់ ទៅតាម​ច្រករបៀង ស្ថិតនៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំនួន​២០​នាក់ និង​តាម​ច្រករបៀង នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន​១៤​នាក់ សរុប​ទាំងអស់​ចំនួន ៣៤​នាក់ ហើយ​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូនមក​ខ្មែរ​វិញ​ទាំងអស់​។​

​ពលរដ្ឋ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ ចាបបញ្ជូន​មកនេះ ត្រូវ​អាជ្ញាធរខេត្ត​បាត់ដំបង និង​មន្ត្រី​សុខាភិបាល ពិនិត្យ​សុខភាព ហើយ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់ខ្លួន​ដាច់ ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅតាម​ផ្ទះ​របស់​ពួកគាត់​ផងដែរ ។​

​សម្រាប់​ខេត្តបាត់ដំបង គឺ​នៅតែមាន​ការឈរជើង នៅតាម​ព្រំដែន​ជានិច្ច របស់​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល​រង់ចាំ ពិនិត្យ​សុខភាព​ពលករ​ខ្មែរ ដែល​ឆ្លងដែន មកពី​ប្រទេស​ថៃ មុន​និង​ឲ្យ​ពួកគាត់​វិល ទៅ​ស្រុកកំណើត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​បន្ត​នៅផ្ទះ​។​

​អាជ្ញាធរខេត្ត​បាត់ដំបង នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ អំពី​ការ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដល់​ពលរដ្ឋ​នៅ​គ្រប់​ច្រកល្ហក​ជា​រៀងរាល់ថ្ងៃ​។​

​យោងតាម​របាយការណ៍​របស់​សាលាខេត្ត​បាត់ដំបង បានបង្ហាញ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០ ពលករ​ខ្មែរ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បាន​វិលត្រឡប់​ពី​ថៃ ចូល​តាម​ច្រក​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត មាន​ចំនួន ៣១​នាក់ (​ស្រី​១៤​នាក់​) និង​ពលករ​មាន​ទីលំនៅ តាម​បណ្តា​រាជធានី ខេត្ត ដែល​ចូល​មកវិញ តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ៣៤​នាក់ (​ស្រី ១៣​នាក់​) ៕

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×