Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មិនត្រូវ​ធ្វេសប្រហែស​ទេ ត្រូវ​រួមគ្នា​បង្ការ​និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដោយ​អនុវត្តវិធានការ​យ៉ាង​ម៉ឺងម៉ាត់ របស់​សម្តេច​តេ​ជោ

spot_img

​ប៉ៃលិន​៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្សព្វផ្សាយ អំពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាម​ខ្នង​ផ្ទះ ព្រមទាំង​ឧបត្ថម្ភ​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត និង​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ នៅក្នុង​សង្កាត់​ទួល​ល្វា និង​សង្កាត់​បរ​យ៉ា​ខា ក្រុងប៉ៃលិន ចំនួន ៦៩​គ្រួសារ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ខេត្ត​ប៉ៃលិន រហូតមកដល់​ពេលនេះ នៅ​មិនទាន់​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា យើង​មិនត្រូវ​ធ្វេសប្រហែស​នោះទេ គឺ​ត្រូវ​រួមគ្នា​បង្ការ​និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នេះ ដោយ​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​។

ដោយសារ​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ក្រុមហ៊ុន សហគ្រាស និង​កន្លែង​ការងារ​មួយចំនួន​ត្រូវបាន​បិតទ្វារ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន អត់​ការងារ​ធ្វើ ហើយ​ពលរដ្ឋ​ខ្លះ ដែល​ធ្វើជា​ពលករ​នៅក្រៅ​ប្រទេស ត្រូវ​បង្ខំចិត្ត​វិលត្រឡប់​មកកាន់​ស្រុកកំណើត និង​លំនៅដ្ឋាន​វិញ ដូច្នេះ​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមគ្រួសារ ហើយ​ជាក់ស្តែង​នៅថ្ងៃនេះ អាជ្ញាធរខេត្ត​និង​ក្រុមការងារ បាន​នាំយក​អំណោយ​ស្បៀងអាហារ មក​ឧបត្ថម្ភ​ដល់​បងប្អូន​នៅតាម​ខ្នង​ផ្ទះ ព្រោះ​មិនអាច​ធ្វើការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​បាន​។ បើទោះបីជា​អំណោយ​ស្បៀងអាហារ​ទាំងនេះ មិនបាន​បំពេញ​តាម​តម្រូវការ របស់​បងប្អូន​ក៏ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយកម្រិត​ផងដែរ​។

សូម​លោកតា លោកយាយ អ៊ុំ​ពូ​មីង និង​បងប្អូន​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​បង្កើន​ជីវភាព ឱ្យបាន​ធូរធារ​ជាង​មុន​។ ពិសេស​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឱ្យបាន​ជាប្រចាំ ក្នុងន័យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ ១៩​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​បានទទួល​អំណោយ​ស្បៀង អាហារ​ពី​អាជ្ញាធរខេត្ត មាន​ចំនួន ៦៩​គ្រួសារ ក្នុងនោះ​សង្កាត់​បរ​យ៉ា​ខា ចំនួន ៣៥​គ្រួសារ និង​សង្កាត់​ទួល​ល្វា ចំនួន ៣៤​គ្រួសារ ដោយ​ក្នុង ១​គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី​ទឹកស៊ីអ៊ីវ ១​យួរ សាប៊ូ ១​ដុំ និង​ទឹក​អាលកុល សម្រាប់​លាង​សម្អាត​ដៃ ១​ដប ផងដែរ​៕

​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×