Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យ​ចំណាស់​បំផុត​នៅ​អេ​ស្ប៉ា​ញ ជាសះស្បើយ​ពី​វីរុស COVID-19

spot_img

​ស្ត្រី​វ័យ ១១៣​ឆ្នាំ​ម្នាក់ ដែល​ត្រូវគេ​ជឿជាក់ថា​ជា​មនុ​ស្សមាន​វ័យ​ចំណាស់​បំផុត​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បាន​យកឈ្នះ​លើ​វីរុស​កូ​រ៉ូ​ណា នៅ​មណ្ឌល​ចូលនិវត្តន៍ កន្លែង​ដែល​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ ដោយសារ​វីរុស​ដ៏​កាច​សាហាវ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មណ្ឌល កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​លោកយាយ Maria Branyas ដែល​កើត​នៅ​អា​មេ​រិច បាន​ឆ្លង​វីរុស​កាលពី​ខែមេសា នៅ​មណ្ឌល​មើលថែ​មនុស្ស​ចាស់ ស្ថិតក្នុង​ទីក្រុង Olot​។ គាត់​បានរស់នៅ​ទីនោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ ហើយ​គាត់​បាន​ប្រយុទ្ធ​នឹង​វីរុស នៅក្នុង​បន្ទប់​ដាច់ដោយឡែក​រប​ស់គា​ត់​។​

​អ្នកនាំពាក្យ​មណ្ឌល​មើលថែ​មនុស្ស​ចាស់​បាន​និយាយថា “​លោកយាយ​បាន​ឆ្លង​ផុតពី​ជំងឺ​នោះ ហើយ​គាត់​មាន​សុខ​ភាពល្អ​”​។​

“​ឥឡូវនេះ គាត់​មាន​អារម្មណ៍ល្អ គាត់​បានធ្វើ​តេស្ត​កាលពី​សប្តាហ៍​មុន ហើយ​លទ្ធផល​គឺ​អវិជ្ជមាន​”​។​

​លោកយាយ Maria Branyan ដែលមាន​កូន ៣​នាក់ ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​បន្ទប់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ដោយមាន​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅពិនិត្យ​គាត់​។​

​សូមបញ្ជាក់ថា អេ​ស្ប៉ា​ញ​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត ដែល​រងគ្រោះ​ខ្លាំង​ពី​ការវាយប្រហារ របស់​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ចាប់តាំងពី​វា​ផ្ទុះ​ចេញពី​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​។​

​បើតាម​តួលេខ​ចុងក្រោយ អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង ២២៨.០០០​នាក់ និង​ស្លាប់ ២៦.៩២០​នាក់​។ អ្នកជា​សះស្បើយ​មាន​ជាង ១៣៩.០០០​នាក់​៕​ប្រភព​៖ Channelnewsasia/ Google​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×