Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់ បុរស​សង្ហា ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពី​លិច​មក​កើត ស្រាប់តែ​បុក​ម៉ូតូ​មួយគ្រឿង ​យ៉ាង​ពេញទំហឹង​បណ្ដាល ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​

spot_img

​ភ្នំពេញ​៖ បុរស​សង្ហា​នារី​រូប​ស្រស់ ពី​អ្នក​មិនដឹងថា ជា​គូរ​សង្សារ​ឬ​ប្ដី​ប្រព​ន្ន​នោះទេ បើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ នៅតាម​បណ្តោយ​ផ្លូវ 371 លុះ​មកដល់​ត្រង់ចំណុច​កន្លែងកើតហេតុ ស្រាប់តែ​ម៉ូតូ 1 គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា បាន​រេ​ចង្កូត​មក​បុក​ពីមុខ​រថយន្ត យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ខាង​ម្ចាស់​ម៉ូតូ​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 11 និង 30 នាទី​យប់​ត្រូវ​ថ្ងៃទី 12 ខែឧសភា​ឆ្នាំ 2020 ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី 2 ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ បើកបរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ពី​លិច​មក​កើត ស្រាប់តែ​មកដល់​ត្រង់ចំណុច​កើតហេតុ គេ​ឃើញ​ម៉ូតូ 1 គ្រឿង​ទៀត បើកបរ​ពី​កើតមក​លិច ស្រាប់តែ​ម៉ូតូ​នោះ បើក​រេ​ចង្កូត​មក​បុក​ចំ​ពីមុខ រថយន្ត​បណ្ដាលឱ្យ​បោក​ក្បាល នឹង​ថ្នល់​ឈាម​ដាប​ពេញ​ថ្នល់​។

ប្រជា​ពល​រដ្ន​ខំ​ទាក់ទង​ហៅ​ឡានពេទ្យ មកជួយ​សង្គ្រោះ​ដែរ តែ​អកុសល​បាន​ស្លាប់ លើ​ឡានពេទ្យ​បាត់ទៅហើយ រីឯ​ខាង​ម្ចាស់​ម៉ូតូ​ស្គុ​ប​ពី​នោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ទាំងពីរ​នាក់ នាំខ្លួន​ទៅ​បុ​ស្តិ៍​ផងដែរ​។ ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ ស្រេង ហុង អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល​រស់នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

ដោយ​៖​ហង់ ភក្ត្រា និង​សា​ម៉េ​ត​

 

spot_img
×