Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក​ការហួសចិត្ត និង​វែកញែក​ផ្អើល​ហ្វេ​ស​ប៊ុ​ក​! ជុំវិញ​រឿងរ៉ាវ​គូស្នេហ៍​មួយ ដែល​ទីបំផុត​ខាង​ប្រុស ត្រូវ​ខាង​ស្រី​ចោទ​រំលោភ ខណៈ​រួមរស់​នឹង​គ្នា​ដូច​ប្តី​ប្រពន្ធ​៤​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ រឿងរ៉ាវ​ស្នេហា​មួយគូ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ព្រោះតែ​នៅ​ទីបំផុត ខាង​ប្រុស​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​រំលោភ និង​គំរាម​សម្លាប់ ខណៈដែល​គ្រប់គ្នា​បានដឹងថា អ្នក​ទាំងពីរ​បានរួម​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​អស់​រយៈពេល ៤ ឆ្នាំ ទៅហើយ និង​សូម្បី​ខាង​ប្រុស​យក​ខាង​ស្រី និង​ម្តាយ​របស់​នាង មក​រស់នៅ​ក្នុងផ្ទះ​រប​ស់​ខ្លួន​ទៀតផង​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ “​ប្អូនប្រុស​ម្នាក់នេះ ត្រូវ​សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បន្ទាប់ពី​គូរ​ស្នេហ៍​ដែល​ស្រលាញ់គ្នា ៤ ឆ្នាំ ប្ដឹង​ថា បាន​រំលោភ និង គំរាម​សម្លាប់​” ។​

“​ក្រុមគ្រួសារ​ខាង​ប្រុស​បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នេះ ស្រលាញ់គ្នា​នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ​ចំនួន ៤ ឆ្នាំ មកហើយ គឺ ២​ឆ្នាំ នៅ​បន្ទប់​ជួល ហើយ ២ ឆ្នាំ ទៀត យុវជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន បាន​នាំ​នារី​ជា​សង្សារ​មក​នៅ​ក្នុងផ្ទះ​គ្រួសារ​ខាង​ប្រុស នៅ​ព្រែក​ឯង ដោយ​នាំ​ទាំង​ម្ដាយ​នាង​មក​នៅ​ជាមួយ​ផង “​។​

“​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​នេះ ខ្ញុំ​បាន​ព្យាយាម​សួរនាំ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ករណីនេះ​ដែរ តែ​មន្ត្រី​អាវុធហត្ថ​ដែល​កាន់​សំណុំរឿង ឈ្មោះ សាម៉ុន មិន​ប្រាប់​ព័ត៌មាន​ទេ ដោយនិយាយ​យ៉ាងខ្លី​ថា មាន​បទល្មើស​ត្រូវ​ឃាត់ខ្លួន​ហើយ ហើយក៏​បិទ​ទូរស័ព្ទ​ទៅ “​។​

“​យើង​មិនទាន់​ដឹងថា តើ​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះបាន​ប្រព្រឹត្ត​បទល្មើស​អ្វីខ្លះ​នោះទេ ។ តែបើ​ចោទ ថា រំលោភ​គឺ​មិន​សម​ទេ ព្រោះ​នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ​ជាង ៤ ឆ្នាំ ទៅហើយ​បើ​ចង់យក​កូន​វិញ​ប្រហែល​មានកូន​ពីរ​បី​ទៅហើយ ។ ហ៊ឹម កើតជា​មនុស្ស​ប្រុស​មិន​ស្រួល​ទេ តែ​ពេល​គេ​ចង់​ធ្វើ​ស៊ី​ដឹង​តែ​ងាប់​ហើយ “​។​

​ជុំវិញ​ករណីនេះ បើតាម​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​យល់ឃើញ​បែបៗ​នេះ​ថា​៖ “​រឿងនេះ​អាច​កើតឡើង គឺ​ដោយសារ​ខាង​ប្រុស​ចង់​ដោះដៃ​ពី​ខាង​ស្រី​” ។ ប៉ុន្តែ បើតាម​ព្រះ​តេជគុណ​មួយអង្គ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kheoun Samnang បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ “​សូម្បីតែ​ប្តី​ប្រពន្ធ​និង​គ្នា​ក៏​អាច​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​បានដែរ បើ​ក្នុងករណី​ភាគី​ណា​ម្នាក់​ចាប់បង្ខំ​គេ ។ សូម​ស្វែងយល់​ត្រង់ចំណុច​នេះ​ផង ។ អាចមាន​ទោស បើ​ក្នុងករណី​ចាប់បង្ខំ​ប្រពន្ធ​ខ្លួន​ដើម្បី​សេពសន្ថវៈ ដោយ​នាង​មិនបាន​ស្ម​គ្រ​ចិត្ត​ក្នុង​រឿងនេះ​ទេ ។ ការ​ប្រពន្ធ​មក មិនមែន​យកមក​បង្ខំ​សេពសន្ថវ​:​ទេ ” ។ ព្រះ​តេជគុណ​ខាងលើ​បាន​បន្តថា​៖ “​អ្នកខ្លះ​អាង​តែ​ប្តី​គេ ហ៊ាន​បង្ខំ​ប្រពន្ធ​ខ្លួន​ឱ្យ​សេពសន្ថវៈ​ជាមួយ​ខ្លួន ទាំង​ដែល​នាង​មិន​ស្រួលខ្លួន ឬ​មិនមាន​អារម្មណ៍​ក្នុង​រឿងនេះ “​។​

​ប៉ុន្តែ នៅពេល​មានការ​លើកឡើងថា “​ប្រុស​ប្រកែក​ស្រី​ប្រកាន់ ដូច​មិន​សម​” ព្រះ​តេជគុណ​ឆ្លើយតប​ថា ” រឿង​មិនដឹង​ទេ ទាល់តែ​សួរ​ភាគី​ទាំងសងខាង​ទើប​ដឹង បើ​តែបើ​និយាយ​ពី​សង្សារ​ក្តី ប្តី​ក្តី​បើ​មាន​ករណី​ចាប់បង្ខំ​ដើម្បី​រំលោភ​សេពសន្ថវៈ​មែន លើ​សង្សារ​ខ្លួន លើ​ប្រពន្ធ​ខ្លួន នោះ​ប្រាកដ​ណាស់​ច្បាស់​ជាមាន​ទោស​” ។​

​យ៉ាងណាមិញ ចូលរួម​ឆ្លើយតប​ទៅនឹង​ការពន្យល់​បកស្រាយ​ក្នុង​រឿងនេះ ពី​ព្រះ​តេជគុណ​ខាងលើ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Preng Satyaphireak បាន​បញ្ជាក់ថា​៖ “​ច្បាប់ សម្រាប់​ប្ដី​ប្រពន្ធ គ្មាន​ទោស​រំលោភ​ទេ គ្រូ​ព្រហ្មទណ្ឌ​កូ​ណា ប្រាប់​អ៊ីចឹង ពេល​រៀន​នៅ​សាលា​ច្បាប់​” ។​

​ហេតុដូច្នេះ ប្រសិន​ប្រិយមិត្ត​ណា​អាច​យល់ដឹង​ពី​ផ្លូវច្បាប់​បន្ថែម សូមជួយ​បកស្រាយ​ក្នុង Comment ផង ៕

ដោយ​៖ លឹម ហុង​


spot_img
×