Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប នឹង​យក​បណ្តា​អនុសាសន៍​របស់​ស្ថាប័ន​ចំនួន​៨ មក​ពិចារណា និង​កែសម្រួល​បន្ថែម​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​អំពី​លទ្ធផល នៃ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួល​អនុសាសន៍​ប្រកបដោយ​ផ្លែផ្កា​ពី​ស្ថាប័ន​ចំនួន​៨ បន្ទាប់ពី​កិច្ចប្រជុំ​បើកទូលាយ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ។ ទាក់់ទង​នឹង​អនុសាសន៍​ដែល​ភាគី​ពាក់ព័ន្ធ​ចំនួន​១០​ក្រសួង ស្ថាប័ន បាន​ផ្តល់ជូន គ​.​ជ​.​ប​. និង​រាល់​អនុសាសន៍​ដែល​បាន​លើកឡើង​នាពេ​នេះ ត្រូវបាន​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ក៏​ដូចជា​គណកម្មការ​សម្របសម្រួល​ក្នុង​កិច្ចប្រជុំ​នេះ ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​ភាគី​ពាក់ព័ន្ធ​មួយ​ជំហាន​រួចហើយ នៅក្នុង​កម្រិត​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ឲ្យបាន​ជ្រាប​អំពី​ការងារ​បច្ចេកទេស​មួយចំនួន​របស់​គ​.​ជ​.​ប​។

បើ​តាម​លោក នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​បញ្ជាក់ថា “​រាល់​បណ្តា​អនុសាសន៍​ដ៏​ល្អៗ របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​ផ្តល់​ជូន​គ​.​ជ​.​ប នឹង​ធ្វើ​ការពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ចុងក្រោយ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ មុននឹង គ​.​ជ​.​ប សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​បទបញ្ជា និង​នីតិវិធី​នេះ​ជា​ផ្លូវការ​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​រាល់​បណ្តា​អនុសាសន៍​របស់​អស់លោក គឺជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​ដែល​អាចឲ្យ គ​.​ជ​.​ប ពិចារណា និង​កែសម្រួល​បន្ថែម ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​”​។​

​សូមបញ្ជាក់​ថា អនុសាសន៍​របស់​បណ្តា​ស្ថាប័ន​ចំនួន​៨​នោះ​រួមមាន ភាគី​ជប៉ុន អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អង្គការ​ខុមហ្វ្រែល អង្គការ​និ​កហ្វិច អង្គការ​ជនពិការ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​អរុណរះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×