Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​លាយឡំ បាក់​ដើមឈើ ដើម​កាត់​ទទឹង​មហាវិថី​ម៉ៅ​សេទុង និង​បាក់​​ដើម​ក្ងោក សង្កត់ រថយន្ត​១​គ្រឿង​

spot_img

​ភ្នំពេញ​៖ មេឃ​ភ្លៀង​មួយ​មេ​ធំ លាយឡំ ខ្យល់​កន្ត្រាក់ បោកបក់​បណ្ដា​លបាក់​ដើម​អង្កាញ់​មួយ​ដើម កាត់​ទទឹង​មហាវិថី​ម៉ៅ​សេទុង ក្នុង​មូលដ្ឋាន​សង្កាត់​ទទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​ដើម​ក្ងោក​មួយ​ដើម បាន​បាក់​សង្កត់ រថយន្ត​១​គ្រឿង ក្រោយ​មេឃ​ភ្លៀង​មួយ​មេ រួម​នឹង​ខ្យល់​បោកបក់​យ៉ាងខ្លាំង នៅតាម​បណ្ដោយ​ផ្លូវ​រង្វង់​មូល​វត្តភ្នំ ទល់មុខ​អគ្គិសនី​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។

​លោកណាត សារឿន ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខាងលើនេះ​គឺ មាន​មេឃ​ភ្លៀង​ធ្លា​ក់មួយ​មេ ដោយ​លាយឡំ​ខ្យល់​កន្ត្រាក់ ដោយ​បោកបក់​យ៉ាងខ្លាំង​ដោយ​បណ្ដាល​ឲ្យ​បាក់​ដើម​អង្កាញ់ រលំ​មក​កាត់​ទទឹង​មហាវិថី​ម៉ៅ​សេទុង នៅ​ចំណុចកើតហេតុ​ខាងលើ​នោះ រួច​ភ្លាមនោះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ តាម​ការណែនាំ​ពី​សំណាក់​លោក​អភិបាលខណ្ឌ​បឹង​កេងកង ធឹ​ម សំអាន ដោយបាន​ចុះជួយ​សម្រួល​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្ដង ហើយ​បាន​កាត់​មែកឈើ​ដើមឈើ​យកចេញ ដើម្បី​បញ្ចៀស​រាល់​ការកកស្ទះ​ចរាចរ នាពេល​ព្រឹក​ផងដែរ​។​

លោកណាត សារឿន ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ករណី​ដួលរលំ​ដើមឈើ​ខាងលើ​នោះ គឺ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ​ប្រជាជន​នៅ​កន្លែងកើតហេតុ​នោះទេ ៕​ដោយ​៖​កូ​ឡាប​

spot_img
×