Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​៖ ឈ្មួញ​លក់​អំបិល​បន្ត ទៅកាន់​អ្នកប្រើប្រាស់ ត្រូវ​បញ្ចូល​ជាតិ​អ៊ីយ៉ូត​មុននឹង​ដាក់លក់​នៅលើ​ទីផ្សារ​

spot_img

​ភ្នំពេញ​៖ កង្វះ​សារធាតុ​អ៊ីយ៉ូត​ក្នុង​សារពាង្គកាយ ធ្វើ​ឲ្យ​ខួរក្បាល​កុមារ​មិន​អភិវឌ្ឍន៍​ល្អ​។ អ្នកជំនាញ​ស្រាវជ្រាវ​សារធាតុ​អ៊ីយ៉ូត ក្នុង​អំបិល បាន​មានប្រសាសន៍ថា សារធាតុ​អ៊ីយ៉ូត ត្រូវតែ​បញ្ចូល​ក្នុង​អំបិល មុននឹង​ចរាចរណ៍​លើ​ទីផ្សារ​។ អំបិល​ខេត្តកំពត និង​កែប ត្រូវបាន​ផលិត តែ​អ្វីដែល​សំខាន់ ឈ្មួញ​លក់​បន្ត​ទៅកាន់​អ្នកប្រើប្រាស់ ត្រូវ​បញ្ចូល​ជាតិ​អ៊ីយ៉ូត មុននឹង​ដាក់លក់​នៅលើ​ទីផ្សារ​។​

​នៅក្នុង​ឆ្នាំ​២០២០​នេះ អំបិល​កំពត នឹង​កែប ត្រូវបាន​ផលិត​ក្នុង​បរិមាណ​ច្រើន​គឺជា​ង ៨៨.០០០​តោន ដែល​បរិមាណ​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​គ្រប់​សម្រាប់​ការប្រើប្រាស់ នៅក្នុង​ប្រទេស​ដោយ​មិន​ត្រូវការ​អំបិល​នាំចូល​។​

​អ្នកជំនាញ ធ្លាប់បាន​លើកឡើងថា កង្វះ​សារធាតុ​អ៊ីយ៉ូត ក្នុង​សារពាង្គកាយ ធ្វើ​ឲ្យ​ខួរក្បាល​កុមារ​មិន​អភិវឌ្ឍន៍​ល្អ ព្រោះ​វា​កាត់បន្ថយ​ដល់​សមត្ថភាព នៃ​ការគិត ឬ​ហៅថា (IQ) ដល់​ទៅ​១៣​កម្រិត​។ អំបិល​មួយចំនួនធំ ដែល​ដាក់លក់​នៅលើ​ទីផ្សារ មិនមាន​បញ្ចូល​សារធាតុ​អ៊ីយ៉ូត​។ នេះ​ជា​បញ្ហា​ធំ​ដែល​ប៉ះពាល់ ដល់​កម្រិត​វាស់វែង សមត្ថភាព​នៃ​ការគិត​ឬ​ហៅថា​IQ​។​

​បើ​យោងតាម​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា អំបិល​មិនមាន​បញ្ចូល​ជាតិ​អ៊ីយ៉ូត បញ្ចូល​មិន​គ្រប់​ស្តង់ដារ​៣០​ទៅ​៤០​មីក្រូ​ក្រាម ក្នុង​មួយ​គី​ទ្បូ​ក្រាម​អំបិល ឬ​អំបិល​មិនមាន​ស្លាក​សញ្ញា បញ្ចូល​ជាតិ​អ៊ីយ៉ូត ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវ​ណែនាំ ដកហូត ឬ​ពិន័យ​តាមច្បាប់​និង​អនុក្រឹត្យ ដែល​បានកំណត់​រួចហើយ​។​
​សារធាតុ​អ៊ីយ៉ូត​ក្នុង​អំបិល ជួយ​បង្កើន​ការចងចាំ​និង​ឆ្លាត​វៃ ការពារ​ជំងឺពកក ការពា​ជំ​អឺ​ក្រិន​ក្រេះ និង​ជំងឺ​ស្លេកស្លាំង របស់​មាតា​និង​និង​ទារក​ជាដើម​។ ដូច្នេះ​សិប្បកម្ម និង​កន្លែង​ធ្វើ​អំបិល ត្រូវតែ​បញ្ចូល​ជាតិ​អ៊ីយ៉ូត មិន​នឹង​ចរាចរណ៍​លើ​ទីផ្សារ​។​

​លោក ប៊ុន យោង ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​ខេត្ត​កែប បាន​ឲ្យ​ដឹងថា អំបិល​ក្នុងចំណោម​១២.០០០​តោន មាន​អំបិល​៩០.០០០​តោន នៅក្នុង​ឃ្លាំង​សម្រាប់​ដាក់លក់​បន្ត​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា អំបិល​ក្នុងឆ្នាំនេះ ត្រូវបាន​លក់បាន​តម្លៃ​ថ្លៃ​ជាង​អំបិល​ឆ្នាំមុន ដែល​មួយ​បាវ​ឬ​៥០​គី​ទ្បូ​ក្រាម មានតម្លៃ​ចន្លោះ​ពី​១០.០០០​រៀល ទៅ​១៣.០០០​រៀ​។ ក្នុង​ខេត្ត​កែ​បច្ចុប្បន្ន ផ្ទៃដី​ផលិត​អំបិល មាន​ទំហំ​ប្រមាណ​ជា​៧០០​ហិច​តា ដែលមាន​អ្នក​ផលិត​១៣​ក្រុម នៅក្នុង​ឆ្នាំ​២០២០​នេះ​។​

​គួរ​បញ្ជាក់ថា កម្ពុជា​ធ្លាប់​នាំចូល​អំបិល​ពី​ចិន​និង​ឥណ្ឌា នៅពេលដែល​កម្ពុជា ផលិត​អំបិល មិន​គ្រប់​តម្រូវការ​របស់​អ្នកប្រើប្រាស់ ដែល​ក្នុង​មួយឆ្នាំ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​៨០.០០០​តោន ទៅ​១០០.០០០​តោន​៕

ដោយ​៖​សម្ផស្ស​

spot_img
×