Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង ជំរុញ​ឲ្យ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បន្ត​ព​ន្លឿ​ន​ការ​ឈានទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅក្នុង​សេវា​ច្រក ចេញចូល​តែមួយ​

spot_img

​ភ្នំពេញ​៖ សម្តេច ស ខេង បាន​ជំរុញ​ឲ្យ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បន្ត​ព​ន្លឿ​ន​ការ​ឈានទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅក្នុង​សេវា​ច្រក ចេញចូល​តែមួយ ។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺជា​ការបន្ត​កិច្ចពិភាក្សា ដើម្បី​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បន្ទាប់ពី​ក្រសួង ក៏​ទើបតែ​បាន​ឆ្លង និង​អនុម័ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​អគ្គនាយកដ្ឋាន​មួយចំនួន រួចមកហើយ ដើម្បី​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព ក្នុងការ​ចាត់ចែង​ការងារ និង​តួនាទី​របស់​អគ្គ​នីមួយៗ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២០​នេះ ថ្វី​ដ្បិតថា​យើង​គ្រប់គ្នា បានដឹង​រួចមកហើយ នូវ​ការប្រឈមមុខ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​អាចធ្វើឱ្យ​ផែនការ​សកម្មភាព​មួយចំនួន មិនអាច​សម្រេច​ទៅបាន តាម​ការគ្រោងទុក ប៉ុន្តែ​ការដាក់ចេញ​នូវ​ផែនការ​ជាក់លាក់ គឺជា​កិច្ចការ​ដ៏​មាន​សារសំខាន់ និង​ក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​អត្តសញ្ញាណ​កម្ម សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ ជំរុញ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បន្ត​ព​ន្លឿ​ន​ការឈាន ទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម ទៅក្នុង​សេវា​ច្រកចេញចូល​តែមួយ ដែល​ពេលនេះ កំពុង​អនុវត្តន៍​សាកល្បង និង​ការកសាង​ប្រព័ន្ធ​ផ្ទុក​គ្រប់គ្រង​ទិន្ន័យ និង​ធនធានមនុស្ស ៕

ដោយ​៖​កូ​ឡាប​

 


spot_img
×