Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិនធម្មតា​ទេ​! បាញ់សម្លាប់​សត្វ​ដ៏​កម្រ ហើយ​ថត​បង្ហោះ​អ៊ួ​ត​ជាមួយនឹង​កាំភ្លើង​ខ្យល់​កែច្នៃ​ទៀត ចាំមើល​ចំណាត់ការ​សមត្ថកិច្ច​

spot_img

​ភ្នំពេញ​៖ ដូច​បានដឹងហើយថា ការប្រើប្រាស់​អាវុធ មិន​ថា​ជា​របស់​កែច្នៃ​នោះទេ គឺ​ត្រូវបាន​ចាត់ទុកថា​ជា​ទង្វើ​ល្មើ​សនឹង​ច្បាប់​រួចទៅហើយ ។ ប៉ុន្តែ សម្រាប់​បុរស​ម្នាក់នេះ​វិញ ដែល​គេ​ពុំ​ដឹងថា​ជា​ចេតនា ឬ ក៏​យ៉ាងណា​នោះទេ បាន​លើក​បង្ហាញ​សត្វ​ដ៏​កម្រ​មួយ​ប្រភេទ ឬ​ជាស​ត្វ​ជិត​ផុត​ពូជ​ដែល​គេ​ស្គាល់​ថា​សត្វ​កេងកង រួម​នឹង​កាំភ្លើង​ខ្យល់​កែច្នៃ​១​ដើម បង្អួត​គេឯង​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ដោយ​ពុំ​ខ្លាច​សមត្ថកិច្ច​សោះឡើយ​។​

​ក្រោយពី​ឃើញបែបនេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ជាខ្លាំង និង​ក៏បាន​បង្ហោះ​សារ​រៀប​រាប់ទាំង​ការឈឺចាប់​ថា​៖ “​ខ្ញុំ​ខំប្រឹង​អភិរក្ស​ណាស់ តែ​បង​ខំប្រឹង​បំផ្លាញ​សត្វ​កម្រៗ​ទៅវិញ !! ខ្ញុំ​មិន​សប្បាយចិត្ត​សោះ សូម​បងៗ​សមត្ថកិច្ច​ជួយ​នាំខ្លួន​គាត់​យកមក​ធ្វើការ​ណែនាំ​ផង​បាទ​ទៀ វិចិត្រ​” ។ បើតាម​គេ​សន្និដ្ឋាន នោះ​សត្វ​កេងកង​ដែល​បុរស​រូបនេះ​បាញ់សម្លាប់ គឺ​អាចជា​សត្វ​ដែល​លោក​ឧកញ៉ា ទៀ វិចិត្រ ទើបតែ​ធ្វើការ​ព្រលែង​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dola Doung Kpc បាន Comment រូបភាព​លោក​ឧកញ៉ា ទៀ វិចិត្រ ព្រលែង​សត្វ​កេងកង និង​សរសេរ​បញ្ជាក់ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​ថា​សោកស្តាយ​ណាស់ មិនគួរណា​គាត់​ចេះ​ធ្វើទៅកើត បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ នេះហើយ​ជាស​ត្វ​ដែល​ខ្ញុំ​បានប្រគល់​វា​ទៅអោយ​បង​ឧកញ៉ា​យកទៅ​ប្រលែង ព្រោះ​វា​អត់​មាន​កន្ទុយ​ទេ​”​។​

​ក្នុងនោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ជា ក៏បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖ “​អានេះ​វា​អត់លុយ​ទិញ​ម្ហូប​មែន អា​ប៉ា​កាច់​សត្វ​ស្អាត​ណាស់​វា​បាញ់​កើត​” ។ ក្រៅពី​ប្រតិកម្ម​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ក្នុងនោះ​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ដែលជា​អ្នក​ស្រឡាញ់ អភិរក្ស​សត្វ​ដ៏​កម្រ​នេះ ក៏បាន​ផ្ទុះ​កំហឹង​ដោយ​ម្នាក់ៗ​សូម​ឲ្យ​សមត្ថកិច្ច តាម​ស្វែង​រកមុខ​ជន​រូបនេះ មក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន​៕

ដោយ​៖ លឹម ហុង​


spot_img
×