Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​បន្ថែម​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-19 បណ្ដាលមកពី​ការសេព​គ្រឿង​ស្រវឹង​ជុំគ្នា​

spot_img

​ភ្នំពេញ​៖ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 ក្នុង​សហគមន៍​ដែល​កើតឡើង​ដោយ​ការសេព​គ្រឿង​ស្រវឹង​ជុំគ្នា រាជរដ្ឋាភិបាល​គួរ​ចេញ​បទបញ្ជា ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ទម្រង់ និង​ហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​មួយរយៈ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CMH) នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​លើកឡើងថា ព្រោះ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង ជំរុញឱ្យមាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង​កើនឡើង​។​
​ការសេព​គ្រឿង​ស្រវឹង​ជុំគ្នា ជា​កត្តា​ប្រឈម​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19​។ កត្តា​ប្រឈម​ទាំងនោះ​មានដូចជា មិនបាន​លាងដៃ​ជាមួយ​អាល់កុល ឬ​សាប៊ូ មិនបាន​ពាក់​ម៉ាស មិនបាន​រក្សា​គម្លាត​ក្នុងអំឡុងពេល​សេព​គ្រឿង​ស្រវឹង​ជាដើម​។ លើសពីនេះ ក្នុងអំឡុងពេល​សេព​គ្រឿង​ស្រវឹង ភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជា​ចាប់ដៃ ប្រកៀក​ប្រកិត​គ្នា ឬ​អោប​គ្នា ជល់​កែវ​ជាមួយគ្នា ហូប​គ្រឿងក្លែម​ជុំគ្នា​សុទ្ធតែជា​កត្តា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19 ព្រោះ​យើង​មិនអាច​ដឹងថា​នរណា​មាន​ផ្ទុក​វីរុស​នេះ​ទេ​។​

​លើសពីនេះ​ទៀត អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើងថា​៖ “ ការសេព​គ្រឿង​ស្រវឹង​នឹងធ្វើ​ឱ្យ​ចុះខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ និង​កាត់បន្ថយ​សមត្ថភាព​ទ​ប់​ទលនឹង​ជំងឺឆ្លង​ជាច្រើន​។​” បើ​យើង​ក្រឡេកមើល​ស្ថានភាព​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ភាគច្រើន​ចាប់ផ្ដើម ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី ច្រៀង​សប្បាយ​ជា​ហូរហែរ ដែល​ឥរិយាបទ​ទាំងនេះ ប្រាសចាក​ទៅនឹង​សេចក្ដីណែនាំ របស់​ក្រសួងសុខាភិបាល​ទាំងស្រុង​។
​ក្រសួងសុខាភិបាល បានបញ្ជាក់​ផងដែរ​ថា​៖ “ បញ្ហា​កូ​វីដ​-19 នៅ​កម្ពុជា ស្ថិតនៅ​ភ្លើងស្ដុប​ពណ៌​លឿង​នៅឡើយ​ទេ សុំ​ប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន ប្រយ័ត្ន​ប៉ះពាល់​ជាមួយ​វីរុស​កូ​វីដ​-19 ធ្វើឱ្យ​សោកា​សុខភាព​របស់​អ្នក​។​”

​គួរបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ មិនទាន់មាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វីដ​-19​នៅឡើយ​ទេ ហើយ​ចំនួន​អ្នក​ស្លាប់មាន 292.816 នាក់ អ្នក​ឆ្លង 4.340.058 នាក់ និង​ជាសះស្បើយ​1.602.155 នាក់ គិត​ត្រឹម​ម៉ោង​9 ព្រឹក​ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2020 នៅ​ទូទាំង​ពិភពលោក​៕​

ដោយ​៖​កូ​ឡាប

 

 

 

spot_img
×