Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥណ្ឌា​ប្រកាស​កញ្ចប់​ថវិកា ២៦៤​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​កសិករ និង​ជំនួញ​ខ្នាតតូច​

spot_img

​ប្រទេស​ឥណ្ឌា​បានប្រកាស​កញ្ចប់​សេដ្ឋកិច្ច​ចំនួន ២៦៤​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​រ៉ូ​ណា ដែល​កើតឡើង​ដោយសារតែ​ការបិទ​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បាន​និយាយថា ការបញ្ចេញ​ថវិកា​នោះ​នឹង​ជួយ​គាំទ្រ​ដល់​កសិករ និង​ជំនួយ​តូចៗ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Nirmala Sitharaman គ្រោង​នឹង​ប្រកាស​ពី​ព័ត៌មាន​បន្ថែម នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។​

​ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ជាង ៧០.០០០​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​របស់ខ្លួន​ជាង​១,៣​ពាន់​លា​នាក់ តួលេខ​អ្នក​ឆ្លង​វីរុស ត្រូវគេ​រំពឹងថា នឹង​វ៉ា​ដាច់​ចំនួន​អ្នក​ឆ្លង​នៅ​ចិន ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត​។​

​លោក Modi និយាយថា កញ្ចប់​ថវិកា ដែល​ស្មើនឹង ១០​ភាគ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ឥណ្ឌា មាន​គោលបំណង​ជួយ​ប្រជាជន ដែល​បាត់បង់​ការងារ និង​ជំនួញ ដោយសារតែ​ការបិទ​ប្រទេស​។​

​លោក​ថា បទបញ្ជា​ឲ្យ​ស្នាក់​នៅផ្ទះ នឹងត្រូវ​ពន្យារ​រហូតដល់​ថ្ងៃទី ១៧ ខែឧសភា​នេះ ជាមួយនឹង​ច្បាប់​ថ្មី​។​

​វិធាន​ការបិទ​ប្រទេស​ដ៏​តឹងរឹង​របស់​ឥណ្ឌា ដែល​បាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី ២៥ ខែមីនា​មក បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ហើយ​ប្រជាជន​ឥណ្ឌា​ក្រីក្រ និង​កម្មករ​ចំណាកស្រុក​រាប់លាន​នាក់​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។​

​កាលពី​ខែមីនា ឥណ្ឌា​ប្រកាសថា ខ្លួន​នឹង​ផ្តល់ប្រាក់ ១,៧​លាន​លាន​រ៉ូ​ពី សម្រាប់​ការ​វេរ​ដោយផ្ទាល់ និង​វិធានការ​សន្តិសុខ​ស្បៀង​ទៅដល់​ប្រជាជន​ក្រីក្រ​។​

​ទោះយ៉ាងណា រដ្ឋបាល​របស់លោក Modi បាន​រង​ការចោទប្រកាន់ថា មិនបាន​ធ្វើ​វា​គ្រប់គ្រាន់​៕
​ប្រភព​៖ Channelnewsasia
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×