Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ចារ​ចរណ៍​ផ្លូវគោក រដ្ឋាភិបាល​បង្កើតឡើង ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ មិនមែន​គៀបសង្កត់​ប្រជាពលរដ្ឋ​ឡើយ សូមកុំ​មានការ​យល់ច្រឡំ​

spot_img

​តាកែវ​៖ ថ្លែង​ក្នុងឱកាស​ចុះ​ចែក​អំណោយ ដល់​គ្រួសារ​ដែល​កំពុងមាន​ជីវភាព​ខ្វះខាត នៅ​ឃុំ​កំណប់​ចំនួន​៥៦​គ្រួសារ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​១៩​នេះ នា​ព្រឹក​ថ្ងៃទី ១៣ ឧសភា ២០២០​នេះ ឯកឧត្តម ប៉ាល់ ចន្ទ​តារា ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កំណប់ អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ទាំងអស់គ្នា ដើម្បី​រក្សា​ឲ្យ​បាន​ស្ថេរភាព​នៃ​ការប្រើប្រាស់​លើ​ទ្រូងផ្លូវ ថ្ងៃនេះ​ថ្ងៃស្អែក​មិនមាន​គ្រោះថ្នាក់​ចរាចរណ៍​។

​ឯកឧត្តម​បាន​បន្តថា ដោយសារតែ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រាងរាល់ថ្ងៃ​នៅ​ទូរ​ទាំង​ប្រទេស ហើយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មិនតិចជាង ៥​នាក់ និង​របួស​ជាច្រើន​នាក់ បាន​បន្សល់ទុក​នៅ​ស្ត្រី​មេម៉ាយ កុមារកំព្រា ទុរគតជន និង​សោកនាដកម្ម ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រឹតបន្តឹង​ទៅលើ​ការបើកបរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុង​គោលបំណង​តែមួយ គឺ​កាត់បន្ថយ​អាត្រា​ស្លាប់ និង​របួស​ជាប្រចាំ​ថ្ងៃ នៅ​ទូរ​ទាំង​ប្រទេស ហើយ​ច្បាប់​ចរាចរណ៍​នេះ គឺ​ទើបតែ​ត្រូវបាន​រឹតបន្តឹង​កាន់តែខ្លាំង នៅ​ដើមខែ​ឧសភា​នេះ ជាមួយនឹង​កំណែទម្រង់​ថ្មី លើ​ចំណុច​មួយចំនួន ដើម្បី​ផាកពិន័យ​ជាមួយនិង​អ្នកប្រើប្រាស់ លើ​ទ្រូងផ្លូវ​ដែល​គ្មាន​ប័ណ្ណបើកបរ គ្មាន​ប័ណ្ណ​សម្គាល់​រថយន្ត គ្មាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត មិនបាន​ពាក់​ខ្សែក្រវ៉ាត់ ឬ​មិន​ពាក់​មួយ​សុវត្ថិភាព គ្នា​កញ្ចក់​មើល​ក្រោយ​ជាដើម ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​យល់ច្រឡំ ទៅលើ​កំណែទម្រង់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ បើក​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ លើ​ទ្រូងផ្លូវ​មិន​ល្មើសច្បាប់ នោះ​នគរបាល​ចរាចរណ៍​មិន​ធ្វើការ​ផាកពិន័យ​ឡើយ ម្លេះ​ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំង មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ទាំងអស់គ្នា ដើម្បី​ខ្លួន​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ប៉ាល់ ចន្ទ​តារា និង​លោកជំទាវ កែវ រស្មី បាន​បន្ត​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​នៅតែ​ប្រុងប្រយ័ត្ន​ជានិច្ច មិនត្រូវ​ឆ្វេ​ប្រហែស​ឡើយ ជាមួយនិង​ជំងឺ​កូ​វីដ​១៩ បើទោះបីជា​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ថមថយ និង​ព្យាបាល​បានជា​សះស្បើយ​យ៉ាងណាក៏ដោយ ៕

​ដោយ​៖ តាកែវ​

spot_img
×