Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! ដើម្បីឱ្យ​ស្មើភាព​គ្នា សមត្ថកិច្ច​ណា​មិន​គោរព​ច្បាប់​នៅតែ​ធ្វើ​រឿង​ល្មើស​ទាំងនេះ ក៏ត្រូវ​ផាកពិន័យ​អត់​លើកលែង​(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តាម​ការសង្កេត​ឃើញរ​បស់​ខ្ញុំ នៅលើ​បណ្តាញ​សង្គម (Media Social) គឺ​ក្រោយពី​មានការ​អនុវត្ត នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៌​គោក​ថ្មីៗ​នេះ បើទោះជា​ធ្វើឡើង​ក្នុង​គោលបំណង ការពារ​អាយុជីវិតរ​បស់​ប្រជាពលរដ្ឋ​យ៉ាងណាក្តី តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ពុំ​សប្បាយចិត្ត​នោះទេ ដោយ​ក្នុង​នោះគេ​ក៏បាន​បញ្ចេញ​នូវ​រូបភាព ប្រ​ម៉ាញ​បាន​ដ៏​ហួសៗ​ចិត្ត​បង្ហាញ​មន្ត្រីប៉ូលិស​មួយចំនួន​តូច ពុំបាន​គោរព​ច្បាប់ ដោយ​ជិះ​ម៉ូតូ​ពុំ​ពាក់មួក​សុវត្ថិភាព​ជាដើម​។

​ប្រការ​ជាក់ស្តែង​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា ការអនុវត្ត​ផាកពិន័យ​របស់​សមត្ថ​កិច្ច​ធ្វើឡើង​ពុំ​ស្មើភាព​គ្នា​នោះឡើយ​។​

​ទោះយ៉ាងណា នៅមុននេះ​បន្តិច ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​ក្នុងនាម​ជា​សមត្ថកិច្ច ដែលជា​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​គោរព​ច្បាប់ និង​ធ្វើជា​គំរូ​ឲ្យ​បានល្អ ដល់​ប្រជាពលរដ្ឋ ។ បើ​ក្នុងករណី​សមត្ថកិច្ច​មិន​គោរព​ច្បាប់ នឹងត្រូវ​ផាកពិន័យ​តាមច្បាប់​ស្មើភាព​គ្នា ជាមួយ​ប្រជាពលរដ្ឋ “៕

ដោយ​៖ លឹម ហុង​

spot_img
×