Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុគ្គលិក​ឆ្នោត​កោស ២​នាក់ ពាក់ព័ន្ធកឹបកេងលុយក្រុមហ៊ុន​ស៊ី​ន នី​វជិត​៥​ម៉ឺ​ន​ដុល្លារ

spot_img

​ភ្នំពេញ ៖ បុរស​បុគ្គលិក​ក្រុមហ៊ុន​ឆ្នោត​កោស ២​នាក់ ត្រូវ​ចាប់​ប្រគល់ឲ្យ​នគរបាល ពាក់ព័ន្ធ​យកលុយ​ក្រុមហ៊ុន​ជិត​៥​ម៉ឺ​ន​ដុល្លារ កាលពី​សៀ​ល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុម​ហ៊ុ​ឆ្នោត​កោស​ស៊ី​ន នី​វ តាមផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ទី​១ ​ឈ្មោះ ប្រាក់ ជាតិ អាយុ ៣៦​ឆ្នាំ បុគ្គលិក​ឆ្នោត​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ភូមិ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫ​ស្សី​កែវ ភូមិស្រ​ង៉ែ ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត ។​ ទី​២
​ឈ្មោះ អាត់ ប៊ុនធឿន អាយុ ២១​ឆ្នាំ មុខរបរ​បុគ្គលិក​ឆ្នោត​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​មាន​ស្រុ​ក​កំណើត​ភូមិ​តា​មែ​ង ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ ។​

ជនរងគ្រោះ​ឈ្មោះ WANG HANXIANG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​នាយក​ក្រុមហ៊ុន​ឆ្នោត​កោស​ស៊ី​ន នី​វ ស្នាក់នៅ​ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​បានដាក់​ពាក្យបណ្ដឹង​ទៅលើ​បុគ្គលិក​ចំនួន​២​នាក់ ​យកលុយ​ក្រុមហ៊ុន​ឆ្នោ​ត​កោស ស៊ី​ន នី​វ ៣២១៥០ ដុល្លារ ​សង​ខ្លះ ​នៅ​ខ្វះ​២៩៧៥០​ដុល្លា​រទៀត ។​

​លោក សាល ស​ណ្ដុះ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ទន្លេបាសាក់ ​បាន​ឲ្យដឹងថា​ បានទទួល​បុគ្គលិក​ឆ្នោត​កោស​ចំនួន​២​នាក់ ​ដែល​ថៅកែ​ចិន​ប្ដឹង​ថា​យកលុយ​ក្រុមហ៊ុន​៣២១៥០​ដុល្លារ ​ហើយក៏​បាន​សួរនាំ​ជនរងគ្រោះ​រៀបរាប់ថា ​បុរស​ឈ្មោះ ប្រាក់ ជាតិ យក​ឆ្នោត​កោស​ដែល​ទឹក​លុយ​ស្មើ​និង​២០៥៥០​ដុល្លារ ​តែ​បាន​សង​ក្រុមហ៊ុន​វិញ​តែ​១៤០០​ដុល្លារ ​មក​ក្រុមហ៊ុន​វិញ ។ ​បុរស​ឈ្មោះ អាត់ ប៊ុនធឿន ១១៦០០​ដុល្លារ ​តែ​​សង​ទៅ​ក្រុមហ៊ុន​តែ​ចំនួន​១០០០​ដុល្លា​រ ជនសងស័យ​ទាំង​២​នាក់ ​ជា​បុគ្គលិក​ក្រុមហ៊ុន​ នៅ​ខ្វះ​លុយ​ចំនួន​២៩៧៥០​តាំងពី​ខែឧសភា ឆ្នាំ ២០១៩​ មករ​ហូត​បច្ចុប្បន្នរ​យៈ​ពេល​១​ឆ្នាំ​គត់ ​នៅតែ​គ្មាន​លុយ​សង​ ក៏​ត្រូវក្រុមហ៊ុន​សម្រេចចិត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

ជនសង្ស័យ​ខាងលើ ​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង ​យោងតាម​ពាក្យបណ្ដឹង​ថៅកែ​ ក៏បាន​ប​ញ្ជូ​ល​ទៅ ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ដោយ៖កូឡាប

spot_img
×