Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WWF បាន​ជួបនឹង​សត្វ​ទន្សោង​មួយ​ហ្វូង នៅក្នុង ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​៖ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WWF បាន​ជួបនឹង​សត្វ​ទន្សោង​មួយ​ហ្វូង​កាលពីដើម​ខែឧសភា​នេះ ខណៈពេលដែល​ពួកគេ​កំពុង តាមដាន​និង​ប្រមូល​ព័ត៌មាន​ស្តីពី​សត្វព្រៃ​នៅក្នុង ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ដែលជា​តំបន់​ការពារ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី នៃ​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ WWF​។


អ្នកវិទ្យាសាស្ត្រ​ខាង​សត្វព្រៃ​របស់​អង្គការ WWF បាន​អត្ថាធិប្បាយ​ថា សត្វ​ទន្សោង​មួយ ហ្វូង​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ជា ៧​ក្បាល ក្នុងនោះ​មាន​រាប់បញ្ចូល ទន្សោង​វ័យ​ជំទង់​មួយ​ក្បាល និង​ទន្សោង​បា​ធំ​មួយ​ក្បាល​ផងដែរ​។

តាម​អ្នកវិទ្យាសាស្ត្រ​ដដែល សកម្មភាព​ហ្វូង​សត្វ​ទន្សោង​រត់ ត្របាញ់​បែបនេះ ទំនង​បណ្តាលមកពី​ពួកវា​ផ្អើល​ដោយ​ហ្វូង​សត្វ​ដទៃទៀត ឬ​ដោយ​ផ្អើល​នឹង​វត្តមាន របស់​អ្នកតាមដាន​និង ស្រាវ ជ្រាវ​សត្វព្រៃ​។ សត្វ​ទន្សោង​(Bos javanicus) ជា​ប្រភេទ​សត្វ​ស្ថិតក្នុង​អំបូរ គោ​សាទិស មាន​មាឌធំ កម្លាំង​ខ្លាំង ហើយ​ធន់​។

សត្វ​នេះ​ទំនងជា​ពូជ​សត្វ​ដែល​ផ្តល់​ដើមកំណើត ដល់​ពពួក​គោ​សាទិស​ស្រុក ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យិ៍​ផងដែរ​។ អ្នកវិទ្យាសាស្ត្រ​ដដែល​បានលើកឡើង​ទៀតថា សត្វ​ទន្សោង​ជា​សត្វ​ចំណី​មួយ​ប្រភេទ​ដ៏​សំខាន់​របស់​សត្វ​ខ្លាធំ តែ​ថា​ចំនួន និង​ការរស់រាន​របស់​សត្វ​ទន្សោង កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ ការ​បរបាញ់ ការដាក់​អន្ទាក់​ការ បាត់បង់​ទីជម្រក ដែល​បណ្តាលមកពី​ការកាប់​ព្រៃ​ខុសច្បាប់ និង​ការទន្ទ្រាន​ដីព្រៃ ។

ការថត​បាន​នូវ​រូបភាព ទូរស័ព្ទដៃ​មួយ​នេះ បាន​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ស្រាវជ្រាវ​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ដើម្បី​ធានា សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អាច​ផ្តិត​បាន​នូវ​ភស្តុតាង បញ្ជាក់​ពី​វត្តមាន​របស់​សត្វ​នេះ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​ដែល​សម្បូរ ដោយ​ប្រភេទ​ជីវចម្រុះ​របស់​កម្ពុជា​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×