Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​នគរបាល​ចរាចរណ៍ ដែល​ឈរជើង​នៅតាម​គោលដៅ ត្រូវតែ​អនុវត្តន៍​ច្បាប់ ទៅលើ​អ្នកប្រើប្រាស់​ទ្រូងផ្លូវ ដែល​ល្មើស

spot_img

តាកែវ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​រសៀល​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ណែនាំ​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​ឈរ​ក្នុង​គោលដៅ ត្រូវអនុវត្ត​ច្បាប់ ឲ្យ​សុក្រឹត​ចំពោះ​អ្នកប្រើប្រាស់​លើ​ទ្រូងផ្លូវ​ដែល​ល្មើសច្បាប់ និង​មិន​ត្រូវធ្វើ​អ្វីដែល​ខុស ឬ​ផ្ទុយ​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើយ ។

​លោកស្នងការ​បាន​បន្ត​ថា ក្រោយ​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជិត​២​សប្តាហ៍​នេះ យើង​ឃើញថា មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដូចគ្នា ផល​វិជ្ជមាន ក្រោយ​ការ​រឹតបន្តឹង​ច្បាប់ យើង​សង្កេតឃើញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស មានការ​ថយចុះ​ជា​គំហុក ដែល​នេះ​ជា​លទ្ធផល​វិជ្ជមាន ក្នុង​ការចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រក្សា​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ មួយវិញទៀត​ចំពោះ​ផល​អវិជ្ជមាន គឺ​មិនមាន​បាតុភាព​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ការចុះ​រឹតបន្តឹង​ច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្តតាកែវ​ឡើយ តែមាន​ក្រុម​ជ្រុលនិយម​បាន​ឆ្លៀតឱកាស​នេះ ធ្វើការ​ផ្សព្វផ្សាយ​ញុះញង់ ក្នុង​គោលបំណង​បំពុលសង្គម លើ​គោលការណ៍​ដែល​រាជរដ្ឋាភិបាល របស់​យើង​កំពុងតែ​រឹតបន្តឹង​ច្បាប់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​រួចផុត ឬ​ថយចុះ​ពី​ការកើតឡើង នៅ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោកស្នងការ​បាន​សង្ក​ត់​ធ្ងន់​ថា ចំពោះ​នគរបាល​ដែល​ល្មើសច្បាប់ និង​ត្រូវ​ទទួល​ផាកពិន័យ តាមច្បាប់​ចរាចរណ៍​ផង និង​ទទួល​វិន័យ​របស់​អង្គភាព​ថែមទៀត ។

​លោក​វរសេនីយ៍ឯក សៅ ច័ន្ទ​សំណាង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជាក់ថា ក្រោយ​ការចុះ​រឹតបន្តឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ទ្រូងផ្លូវ​មានការ​ថយចុះ ៦៧​ភាគរយ នេះ​បើ​គិត​រយៈពេល​ដូចគ្នា​ចំនួន ១២​ថ្ងៃ ក្រោយ​ការចុះ​រឹតបន្តឹង​ច្បាប់ ៕​

ដោយ​៖​តាកែវ​

spot_img
×