Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​តូចធំ ត្រូវបាន​ម្ចាស់ នាំយកមក​សម្រុក ធ្វើ​ឆៀក​រយៈពេល​៨​ថ្ងៃ សរុប​ចំនួន​៩៥១​គ្រឿង នៅ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ ប្រជាពលរដ្ឋ និង​អាជីវករ បាននាំគ្នា​យក​រថយន្ត​មក​ឆៀក​យ៉ាងច្រើន បន្តកន្ទុយ​គ្នា នៅ​ក្រុង​ស្វាយរៀង ខណៈ​រយៈពេល​៨​ថ្ងៃ មាន​រថយន្ត​ធ្វើ​ឆៀក​រួច ចំនួន​៩៥១​គ្រឿង ទាំង​យានយន្ត​ធុន​តូច ធំ​និង​រថយន្ត​ដឹក​កម្មករ​ផងដែរ​។​

​លោក ព្រំ ផូ ប្រធានការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា យានយន្ត ដែល​មក​ពិនិត្យ​បច្ចេកទេស​នេះ គឺមាន​មកពី​ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ក្នុង​មួយ​ថ្ងៃជា​មធ្យម ត្រួតពិនិត្យបាន​ចាប់ពី​៨០​គ្រឿង ទៅ​១២០​គ្រឿង បើ​ប្រព័ន្ធគ្រប់គ្រង​គ្មាន​បញ្ហា ដោយមាន​រថយន្ត​នៅតែ​សម្រុក មក​ធ្វើ​ឆៀក​ច្រើន​នៅឡើយ ទើប​សម្រេច​នៅ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នេះ រហូតដល់​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០២០ ទើប​បញ្ចប់​នៅ​ស្វាយរៀង​។​

​លោក​បន្ថែមថា ហើយ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១៣​ឧសភា​នេះ មាន​យានយន្ត​តូចធំ ដែល​បាន​ត្រួតពិនិត្យ​បច្ចេកទេស (​ឆៀក​) រួច​ចំនួន​៩៥១​គ្រឿង​។​

​យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​. បក ត្រង់​ជំពូក​ទី​៣ មាត្រា​៧​ថ្មី ចំណុច​ទី​៤ បាន​បញ្ជាក់ថា ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល ទឹកប្រាក់​ចំនួន ១៨០.០០០​រៀល និង​អ្នកបើកបរ​រថយន្ត​ធ្ងន់ធ្ងរ​ទឹកប្រាក់​ចំនួន ៣៧៥.០០០​រៀល ចំពោះ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​ហួស​សុពលភាព​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដូច​ពាក្យស្លោក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា (​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​)៕

ដោយ​៖​វ៉ៃ​កូ​

spot_img
×