Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ចំនួន ១១៨ ១៨២​នាក់ ឬ​ជិត​ ៩០% បានទទួល​ការរៀបចំ​ឥណទាន​ឡើងវិញ​

spot_img

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ឲ្យ​បាន​ជ្រាបថា គិត​ត្រឹម​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ចំនួន ១៣៧ ១៥៨​នាក់ បានធ្វើការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​។ ក្នុងនោះ​អតិថិជន​ចំនួន ១១៨ ១៨២​នាក់ ឬ​ជិត​៩០% បានទទួល​ការរៀបចំ​ឥណទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ជាង​៤៨៨ លាន​ដុល្លា​រ។

​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០២០ សមាគម​បាន​ប្រមូល​ទិ​ន្និ​ន័យ​ការរៀបចំ​ឥណទាន​ឡើងវិញ​ជា​រៀងរាល់​
​សប្តាហ៍​ពី​សមាជិក​របស់ខ្លួន រួមមាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​។ ទិន្នន័យ​នេះ​ត្រូវ​ប្រមូល​ឡើង​ក្នុង​គោលបំណង តាមដាន​ផលប៉ះពាល់​ជាក់ស្តែង​នៃ​ជំងឺ​កូ​វីដ​១៩ ទៅលើ​អតិថិជន ការ​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ដែលជា​សមាជិក និង​ការវិវត្ត​ទូទៅ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដើម្បី​ធ្វើការ​វាយតម្លៃ និង​ផ្ញើ​របាយការណ៍​ជូន​ភាគី​ពាក់ព័ន្ធ​។

​សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​បាន លុះត្រាតែ​មានការ​ស្នើសុំ​ពី​អតិថិជន ដោយយោង​តាម​កិច្ចសន្យា​រវាង​គ្រឹះស្ថាន​និង​អតិថិជន គោលការណ៍​ការពារ​អតិថិជន ក៏ដូចជា​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយចំនួនទៀត​។

​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ សមាគម​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ជាមួយ​សមាជិក និង​ដៃគូ​ពាក់ព័ន្ធ​នានា ជាពិសេស ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​នេះ​។ សមាគម ស្វាគមន៍​នូវ​រាល់​កិច្ចសហការ​នានា ជាមួយ​ភាគី​ទាំងឡាយណា​ដែលមាន​សុច្ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

​សមាគម​មានជំនឿថា មានតែ​កិច្ចសហការ​ប្រកបដោយ​សុច្ឆន្ទៈ និង​ដំណោះស្រាយ​ប្រកបដោយ​វិជ្ជាជីវៈ​ទេ ទើប​អាចជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​ប្រកបដោយ​ប្រសិទ្ធភាព និង​រក្សាបាន​នូវ​សុខ​
​មាល​ភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដែល​បាននិងកំពុង​ដើរតួនាទី​ចាំបាច់ មិនអាច​ខ្វះ​បាន​ក្នុង​ការរក្សា​ស្ថេរភាព​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ហើយ​ប្រសិនបើ​មិនមាន​ដំណោះស្រាយ​សមស្រប​តា​មល​ក្ខ​ខណ្ឌ​បច្ចេកទេស​នោះទេ នឹង​អាច​បង្កអោយមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋ​ជាតិ​ទាំងមូល​។

​សមាគម​នៅតែ​បន្ត​លើកទឹកចិត្ត និង​ស្វាគមន៍​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​ពី​ជំងឺ​
​កូ​វីដ​១៩ សូមមេត្តា​ទំនាក់ទំនង​ទៅកាន់​គ្រឹះស្ថាន​ដែល​ខ្លួន​បានទទួល​ប្រាក់កម្ចី ឬ​តាមរយៈ​មន្ត្រី​ឥណទាន​ផ្ទាល់ ដើម្បី​ទទួលបាន​នូវ​ដំណោះស្រាយ​សមស្រប​។​

​ផ្អែកលើ​តថភាព​បច្ចុប្បន្ន សមាគម មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​ប្រសើរឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សមាគម រួមជាមួយ​សមាជិក​បាន​នឹង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​
​ជំងឺ​កូ​វីដ​១៩ ដែល​អាច​កើតឡើង​ជាយថាហេតុ ហើយ​យើង​ស​ង្ឈឹ​ម​ថា​សាធារណជន​ក៏​នឹងចូលរួម​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជំងឺ​នេះ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។

​គិត​ត្រឹម​ដំណាច់ត្រីមាស​ទីមួយ ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក​របស់​ស​មា​គម​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈវិស័យ​របស់​ខ្លួន តាមរយៈ​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា ជាង​២,២​លាន​នាក់ និង​មាន​​ឥណទាន​​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លារ​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ចំនួន ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៤​ទ្រី​លាន​រៀល (៣,៦​ប៊ី​លាន​ដុល្លារ​) ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ប្រកប ដោយ​ភាព​សំបូរបែប និង​ទាន់ពេលវេលា តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​៕

ដោយ ៖ សម្ផស្ស

spot_img
×