Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុប​អាជ្ញាប័ណ្ណគេហទំព័រ​រិ​ទ្ធិសែន​ ព្រោះ​ផ្សាយ​ព័ត៌មាន​បំ​ភ្លេី​ស​ការពិត ញុ​ញុះញង់​ឲ្យកេី​ត​មាន​អំពេី​ហិង្សា បង្ក​ការ​រេី​ស​អេី​ង​ពូជសាសន៍​

spot_img

​ភ្នំពេញ​៖ក្រសួង​ព័ត៌មាន លុប​អាជ្ញាប័ណ្ណ ស្ថានីយ​វិទ្យុ និង គេហទំព័រ រិ​ទ្ធិ​សែន នៅ​ខេត្តកំពង់ឆ្នាំង ព្រោះ​ផ្សាយ​ព័ត៌មាន​បំ​ភ្លេី​ស​ការពិត ញុះញង់​អោយ​កេី​ត​មាន​អំពេី​ហឹ​ង្សា បង្ក​ការ​រេី​ស​អេី​ង​ពូជសាសន៍ បង្ករ​អសន្តិសុខ និង ចលាចល​សង្គម ដែលជា​ការរំលោភបំពាន​លើ​វិជ្ជាជីវៈ និង កិច្ចសន្យា​ដែល​សា​ម៉ី​ខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ។​

​លោក សុខ ឧ​ត្ត​ម នាយក​វិទ្យុ​រិ​ទ្ធិ​សែន នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ជា​ចាងហ្វាង​គេហទំព័រ​រិ​ទ្ធ​សែន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ឃាត់ខ្លួន ប៉ុន្តែ​គេ​មិនបាន​ដឹងថា សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ល្មើស​អ្វី ឬ​តាម​បណ្ដឹង​អ្នកណា​នោះទេ​។ នេះ​បើ​យោងតាម ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ នេះ​។​

​ដោយឡែក​នៅ​ថ្ងៃទី ១២ ខែឧសភា​ឆ្នាំ ២០២០ លោក​ឧ​ត្ត​ម​បាន​ទៅ​ឡាយ​ព័ត៌មាន ទាក់ទង​នឹង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ដែល​តាម​គេ​ដឹង​នោះ​គឺ លោក សុខ ឧ​ត្ត​ម បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បន្ទាប់មក​នៅ​រសៀល​ថ្ងៃទី ១៣ នេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។

​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើ​នេះដែរ យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានទេ​។​

​ដោយឡែក​នៅ​ថ្ងៃទី ១២ ខែឧសភា​ឆ្នាំ ២០២០ នេះដែរ​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីប្រកាស​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ រិទ្ធី​សែន និង​គេហទំព័រ​រិទ្ធី​សែន​របស់លោក សុខ ឧ​ត្ត​ម ផងដែរ ដោយបាន​លើកឡើងថា វិទ្យុ រិ​ទ្ធិ​សែន និង​គេហទំព័រ​ឫ​រិទ្ធី​សែន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើសការពិត ញុះញង់ ឲ្យ​មាន​អំពើហិង្សា​រើសអើង​ពូ​សាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​នៅក្នុង​សង្គម រំលោភ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បំពាន​លើ​កិច្ចសន្យា​របស់​សាមីខ្លួន ដែល​បាន​តម្កល់ទុក​នៅក្នុង​ក្រសួង​ព័ត៌មាន​៕

ដោយ​៖​កូ​ឡាប

spot_img
×