Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

spot_img

ភ្នំពេញ ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ពិនិត្យ និង​តាមដាន​វឌ្ឍនភាព​ការងារ​នៃ​ក្រុមការងារ​នីមួយ​លើ​ការរៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នៅ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ថា ការរៀបចំ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ ជាការ​ងារ​ចម្បង​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​មក​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​។ ការងារ​នេះ​ត្រូវ​បានកំណត់​នៅក្នុង​បរិស្ថាន​គ្របដណ្ដប់​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ថា ដំណើរ​ឈានឡើង​ទៅមុខ​របស់​កម្ពុ​ជា គឺ​ត្រូវ​ទាមទារ​ឲ្យ​យើង​បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូលក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។ ជាក់ស្ដែង​ការធ្វើសមាហរណកម្ម​ទាំងនេះ គឺ​ក្នុង​គោលបំណង​ពង្រីក និង​បើក​ច្រកចូល​ទីផ្សារ​សម្រាប់​ការនាំចេញ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ថែមទៀត ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលមាន​លក្ខណៈ​អចិន្ត្រៃយ៍ ជាជាង​ពឹង​ផ្អែកលើ​ការអនុគ្រោះ​ពាណិជ្ជកម្ម​ក្នុង​លក្ខណៈ​ទ្វេភាគី ដែល​អាច​នឹង​ងាយ​បាត់បង់​ទៅវិញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្ដី​រីករាយ​ដែល​បានឃើញ​ការងារ​ចរចា និង​ការសិក្សា​មួយចំនួន ដែល​បានចាប់ផ្ដើម​រួចហើយ​បានទទួល​នូវ​ផ្លែផ្កា​ជាទី​គាប់ចិត្ត រួមមាន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ការសិក្សា​រួម​លើ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​ការពិភាក្សា​ជាមួយនឹង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​។ ចំពោះ​ក្រុមការងារ​ដែល​មិនទាន់បាន​ចាប់ផ្ដើម​ការ​ងារ​របស់ខ្លួន​នៅឡើយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​គិតគូ និង​រៀបចំ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឲ្យ​បានច្បាស់លាស់​។

​សូម​ជម្រាបជូន​ថា ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី មាន​ក្រុមការងារ​ចំនួន ៨ ក្រុម​ទទួលបន្ទុក​ប្រទេស រួមមាន​៖ ចិន ចក្រភព​អង់គ្លេស សាធារណរដ្ឋ​កូរ៉េ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី និង​ឥណ្ឌា​៕

ដោយ​៖​កូ​ឡាប​

spot_img
×