Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិនាសកម្ម ក្រោយ​សង្គ្រាម ដោយសារ​សំណល់​ជាតិ​ផ្ទុះ បើក​ត្រាក់ទ័រ កិន​លើ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី មាន​ករណី​ផ្ទុះ​មីនតោន នៅ​ចំណុច​ព្រៃ​ស្អា​ក ភូមិ​អូរ​តា​ម៉េង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខាងលិច​ផ្លូវជាតិ​លេខ​៦៧ ប្រហែល ៤០០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើក​ត្រាក់ទ័រ​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​

​បើតាម​អាជ្ញាធរ​មីន​កម្ពុជា បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ យ៉ាង ចាន់ថុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ត្រាក់ទ័រ​១​គ្រឿង ម៉ាក kubota ពណ៌​ក្រហម មូលហេតុ​ចូល​ភ្ជួរ​ចំការ​ចន្ទី​ជាន់​មីនតោន ។​

​ចំណែក​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា មាន​ករណី​អាត្រា​ក់ទ​រ័​ភ្ជួរ​ដី​ជាន់​មីនតោន នៅ​ចំ​ណុ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ បាន​បើក​អា​ត្រាក់​ភ្ជួរដីចំការ​ចន្ទី​ក៏​ជាន់​មីនតោន​។ ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព នេះ​ជា​សោក​វិនាសកម្ម ក្រោយ​សង្គ្រាម ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕​

ដោយ​៖​កូ​ឡាប​

spot_img
×