Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ផ្លែ​ត្រសក់ទ្រើង​ឡើងថ្លៃ​ខ្ពស់ អាច​លក់បាន​ប្រមាណ ​២០ ​លាន​រៀល ក្នុង​ទំហំ​ដី​កន្លះ​ហិកតា​

spot_img

​បាត់ដំបង​៖ ផ្លែ​ត្រសក់ទ្រើង បាន​តម្លៃ​ឡើងថ្លៃ​ខ្ពស់ អាច​លក់បាន​ប្រមាណ​២០​លាន​រៀល ក្នុង​ទំហំ​ដី​កន្លះ​ហិកតា សម្រាប់​ទុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈដែល​តម្លៃ​បន្លែ​មួយ​ផ្សេងទៀត បាន​ធ្លាក់​តម្លៃ​ចុះ​ទាប ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​កសិករ​ដាំ​បន្លែ​ត្រសក់ទ្រើង នៅក្នុង​ភូមិ​ចំការ​សំរោង​១ បាន​និយាយ​ប្រាប់ថា ពួកគាត់​ដាំ​បន្លែ​ជាច្រើន​ឆ្នាំ​មកហើយ តម្លៃ​ឡើង​ចុះ​រាល់​ឆ្នាំ មិន​មានការ​ទៀងទាត់​នោះទេ ភាគច្រើន​តម្លៃ​ក្រោម​១០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ពេលខ្លះ​តម្លៃ​ធ្លាក់​ទាប​ដល់​២០០​រៀល ក្នុង​មួយ​គីឡូក្រាម ក៏មានដែរ ប៉ុន្តែ​ឆ្នាំនេះ តម្លៃ​តម្លៃ​ត្រសក់ទ្រើង ឡើងថ្លៃ​ដល់​៣០០០​រៀល មិន​ងាយ​ជួប​នោះទេ​។ ការប្រមូល​ផល​ត្រសក់ នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២០​នេះ ហាក់​មានការ​ឡើងថ្លៃ ក្នុង​មួយ​គីឡូក្រាម អាច​លក់បាន​២០០០​រៀល ដែល​តម្លៃ​ប៉ុណ្ណេះ​ថ្លៃ​គ្រាន់បើ ហើយ​អាច​លក់បាន​ប្រាក់​ច្រើន​គួរសម សម្រាប់​ទុក​ផ្គត់ផ្គង់​ជីវភាព និង​ទុក​ធ្វើ​ទុន​ដាំ​ដុះ​បន្ត​។​

​កសិករ​បន្ថែមថា ទោះបី​បន្លែ​ត្រសក់​បាន​តម្លៃ​គួរសម ប៉ុន្តែ​ធាតុអាកាស​ក្ដៅ មិនសូវ​ប្រមូល​ផល​បាន​ច្រើន និង​យូរថ្ងៃ​នោះដែរ គឺអាច​បេះ​បាន​ជាង​២០​ថ្ងៃ​អស់​ផ្លែ ដោយ​ទំហំ​ដី​កន្លះ​ហិកតា អាច​ប្រមូល​ផល​បាន​ត្រឹម​ជិត ១០​តោន ខណៈ​នៅ​ខែត្រជាក់​អាច​ប្រមូលបាន​ដល់​ជិត ២០​តោន​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ភូមិ​ចំការ​សំរោង​១ មាន​កសិករ​ដាំ​បន្លែ​ជាច្រើន ប្រភេទ​ដូចជា​ជីគ្រប់មុខ ម្អម ស្ពៃចង្កឹះ ស្ពៃ​តឿ ស្ពៃ​ក្រ​ញ៉ា​ញ់ ត្រកួន ត្រសក់ ម្រះព្រៅ ត្រឡាច ននោង និង​បន្លែ​ជាច្រើន​មុខ​ទៀត ជា​លក្ខណៈ​វិលជុំ ដោយ​ទីផ្សារ​ភាគច្រើន យកទៅលក់​នៅ​ផ្សារ​ភួ​ពុ​យ ស្ថិតក្នុង​ក្រុង​បាត់ដំបង សម្រាប់​ចែកចាយ​បន្ត ទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ ៕​

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×