Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC និង​សហព័ន្ធ​ពិភាក្សា​លើ​ប្រភេទ​កីឡា​លើទឹក ស៊ី​ហ្គេម ២០២៣

spot_img

CAMSOC-​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​កា​រៀបចំ​ប្រភេទ​កីឡា​លើទឹក​នានា សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​ជារួម​ក្រោយ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​របៀបវារៈ​ចំនួន​៣​សំខាន់ៗ រួមមាន​៖

​ទី​១-​កិច្ចប្រជុំ​បានកំណត់​លើ​ទីលាន​ប្រកួត​នៃ​ប្រភេទ​កីឡា​លើទឹក​មួយចំនួន ដូចជា​ការប្រកួត​កីឡា​ទូក​កា​នូ ទូក​រ៉ូ​អ៊ីង ទូក​ប្រពៃណី ម៉ូតូ​ទឹក ទូកក្តោង និង​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង ដើម្បី​រៀបចំ​ផែនការ​គ្រោងទុកជាមុន ថា​តើ​ទីលាន​ប្រកួត​ទាំងនេះ​ត្រូវ​រៀបចំ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តម្រូវការ​ស្តង់ដារ​បច្ចេកទេស​ឬ​អត់​។ ក្នុងនោះ​មាន​ទីតាំង​ប្រកួត​ចំនួន​៣ ដែល​ត្រៀម​ចុះ​ពិនិត្យ រួមមាន​ទីតាំង​បឹង​តា​មោក រាជធានី​ភ្នំពេញ ដែល​នៅ​ជិត​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ខេត្ត​ព្រះសីហនុ ដែលមាន​បឹង​ទឹកសាប (​បឹង​កង្កែប​) និង​ឆ្នេរសមុទ្រ និង​ខេត្ត​កែប ដែល​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ត្រូវ​កំណត់​រួចរាល់​ហើយ ថា​ត្រូវធ្វើ​នៅ​ខេត្ត​កែប​នោះ ហើយ​ប្រភេទ​កីឡា​លើទឹក​ផ្សេងៗ​ទៀត​អាច​ទៅ​រៀបចំ​នៅ​ខេត្ត​បាន​ឬ​អត់ ដែល​គម្រោង​នេះ​ឯកឧត្តម​បណ្ឌិត​ថោង ខុន និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​នឹង​រួមគ្នា​ចុះ​ពិនិត្យ​ដោយផ្ទាល់ នាពេលខាងមុខ​ឆាប់ៗ​នេះ ដើម្បី​សម្រេច និង​ដាក់​ស្នើសុំ​ជាគោលការណ៍​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។​

​របៀបវារៈ​ទី​២-​កិច្ច​ប្រជុំបាន​ពិនិត្យមើល​ទៅលើ​និមិត្តសញ្ញា (Mascot) ដែល​យើង​បាន​ឯកភាពគ្នា​ក្នុង​ជំនាញ​រួចហើយ ខណៈ​ស្លាក​សញ្ញា (LOGO) នៅតែ​បន្ត​ការកែសម្រួល​បន្ថែមទៀត ដើម្បី​ពិនិត្យ​ចុងក្រោយ​អំពី​ការជ្រើសរើស​បេក្ខភាព ដែល​ដាក់​ប្រឡង​ស្នាដៃ​នោះ មុនពេល​ដាក់​ស្នើសុំ​ការសម្រេច​ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ​កំពូល​ជា​ចុងក្រោយ​បំផុត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ចំពោះ​បាវចនា ឬ​ពាក្យស្លោក តំណាង​ឲ្យ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏ត្រូវ​បានជ្រើសរើស​ផងដែរ​។​

​ចំពោះ​របៀបវារៈ​ទី​៣ ត្រូវបាន​ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បញ្ជាក់ជូន​ថា យើង​បាន​ពិនិត្យ​ទៅលើ​ផែនការ សកម្មភាព​បន្ត សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០​នេះ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការចំណាយ​ថវិកា ដែល​ត្រូវ​កាត់បន្ថយ​ការចំណាយ​រហូតដល់​៧០% ដែល​នៅសល់​ប្រមាណ​៣០%​ប៉ុណ្ណោះ ដែល​ត្រូវ​ចំណាយ នា​ឆមាស​ទី​២​នេះ ដោយ​ចំណាយ​លើ​ផ្នែក​រដ្ឋបាល ការត្រៀម​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

“​ទាំងអស់នេះ​គឺ​អង្គប្រជុំ​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា ប្រកបដោយ​ភាពជឿជាក់ ដើម្បី​ជំរុញ​លឿន​នៃ​ផែនការមេ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឲ្យ​កាន់តែ​លឿន និង​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត​”​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ឯកឧត្តម​អគ្គលេខាធិការ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×